VOV WorldVOV World
វៀតណាមចូលរួមពិធីបុណ្យពហុវប្បធម៏នៅអាល្លឺម៉ង់
24/06/2014 08:39
(VOVworld) - ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២​ មិថុនា ពិធីបុណ្យពហុវប្បធម៏អន្តរជាតិ Delicanto​២០១៤ បាន ប្រព្រឹត្តទៅនៅក្នុងរដ្ឋ Brandenburg ប្រទេសអាល្លឺម៉ង់ ដោយមានការចូលរួមរបស់ប្រទេសចំនួន៣៥លើ ពិភពលោក ដែលក្នុង នោះមានវៀតណាមផង។
វៀតណាមចូលរួមពិធីបុណ្យពហុវប្បធម៏នៅអាល្លឺម៉ង់
ក្រុមសិល្បៈករវៀតណាមថតរូបនៅពិធីបុណ្យ (រូបថត៖Vietnam+) (VOVworld) - ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២​ មិថុនា ពិធីបុណ្យពហុវប្បធម៏អន្តរជាតិ Delicanto​២០១៤ បានប្រព្រឹត្តទៅនៅក្នុងរដ្ឋ Brandenburg ប្រទេសអាល្លឺម៉ង់ ដោយមាន ការចូលរួមរបស់ប្រទេសចំនួន៣៥លើពិភពលោក ដែលក្នុងនោះមានវៀតណាមផង។ក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់បាន ឧទេ្ទសនាមជាមួយ មិត្តភក្តិអន្តរជាតិអំពីវប្បធម៏ ទេសចរណ៍ ទឹកដី និងមនុស្សវៀតណាម។បណ្ដាកម្មវិធី សំដែងសិល្បៈប្រពៃណីរបស់វៀតណាមបានទាក់ទាញយ៉ាងខ្លាំងក្លានូវការចាប់អារម្មណ៍ របស់តំណាងនៃប្រទេសនានានិងភ្ញៀវទេសចរទៀតផង។លោក Pham Viet Chien អគ្គទីប្រឹក្សា នៅស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់​បានឲ្យដឹងថា ពិធីបុណ្យ Delicanto ២០១៤ នេះគឺជាឱកាសដ៏ល្អដើម្បីវៀតណាមឧទ្ទេសនាមរូបភាពក៏ដូចជា បណ្ដាចំណុចវប្បធម៏ពិសេសរបស់ខ្លួនសំរាប់មិត្តភកិ្តអន្តរជាតិ៕

More