វៀតណាមចូលរួមសន្និសីទចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននៅសឹង្ហបុរី
27/02/2014 06:42
(VOVworld)-នាថ្ងៃទី២៧កុម្ភៈ រដ្ឋមន្រ្តីក្រសួងឧស្សាហ- ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang បានដឹក នាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទចង្អៀត ថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននៅសឹង្ហបរី។

រដ្ឋមន្រ្តី Vu Huy Hoang (ខាងឆ្វេង) (រូបថតៈ TTXVN ប្រចាំនៅសឹង្ហបុរី) (VOVworld)-នាថ្ងៃទី២៧កុម្ភៈ រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ ចង្អៀតថ្នាក់រដ្ឋមន្រ្តី សេដ្ឋកិច្ចអាស៊ាននៅសឹង្ហបុរី។ សន្និសីទលើកនេះមានការចូលរួមពីរដ្ឋមន្រ្តីរបស់ ប្រទេសជាសមាជិកអាស៊ានចំនួន៩រូបនិងអគ្គលេខាធិការអាស៊ានលោក Le Luong Minh។ គោលដៅនៃសន្និសីទនេះគឺ ជម្រុញការងារត្រៀមរៀបចំឲ្យការបង្កើត សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នាឆ្នាំ២០១៥។ មុននោះ នាថ្ងៃទី២៦កុម្ភៈ បណ្តាមន្តី្រសេដ្ឋកិច្ចជាន់ខ្ពស់របស់អាស៊ាន បាន មានការប្រជុំសម្ងាត់ ដើម្បីត្រៀមរៀបចំរបៀបវារៈសម្រាប់សន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ច លើកនេះ។ ក្នុងសន្និសីទនេះ មន្រ្តីសេដ្ឋកិច្ចជាន់ខ្ពស់បានពិនិត្យដំណើការ អនុវត្តន៍ រាល់កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីរវាងអាស៊ានជាមួយប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង អូស្រ្តាលី (ASEAN+1 FTAs) និងពិភាក្សាអំពីកិច្ចការមួយចំនួនទៀតផង៕
Related




