VOV WorldVOV World
វៀតណាមចូលរួមសន្និសីទប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាភិបាល IFAD
15/02/2017 10:27
(VOVworld)-សន្និសីទប្រចាំឆ្នាំលើកទី៤០របស់ក្រុមប្រឹក្សាភិបាលនៃមូលនីធិអភិវឌ្ឍ​ន៍កសិកម្មអន្តរជាតិ (IFAD) បានប្រារព្ធនាព្រឹកថ្ងៃទី១៤កុម្ភៈនៅទីក្រុង Rome ប្រទេសអ៊ីតាលី។ ចូលរួមក្នុងសន្និសីទនេះ
វៀតណាមចូលរួមសន្និសីទប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាភិបាល IFAD
(VOVworld)-សន្និសីទប្រចាំឆ្នាំលើកទី៤០របស់ក្រុមប្រឹក្សាភិបាលនៃមូលនីធិ អភិវឌ្ឍ​ន៍កសិកម្មអន្តរជាតិ (IFAD) បានប្រារព្ធនាព្រឹកថ្ងៃទី១៤កុម្ភៈនៅទីក្រុង  Rome ប្រទេសអ៊ីតាលី។ ចូលរួមក្នុងសន្និសីទនេះ មានវត្តមានថ្នាក់ដឹកនាំ IFAD ថ្នាក់ដឹកនាំ ប្រទេសជាច្រើននិងអង្គការអន្តរជាតិមួយចំនួនរួមទាំងសមាជិក  IFAD ចំនួន ១៧៦ ទៀតផង។ គពណៈប្រតិភូវៀតណាមចូលរួមក្នុងសន្និសីទ នេះរួមមានសមាជិក៥នាក់ ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម  លោក Tran Xuan Ha។         នៅក្នុងសន្និសីទលើកនេះ  IFAD នឹងអនុវត្តការបោះឆ្នោតជ្រើសតាំងប្រ ធានថ្មី ។ ប្រធាន IFAD ដោយក្រុមប្រឹក្សាភិបាលដែលជាស្ថាប័នខ្ពស់បំផុតរបស់ IFAD ជ្រើសតាំងក្នុងអាណត្តិ៤ឆ្នាំ។ បច្ចុប្បន្ន IFAD មានសមាជិកចំនួន ១៧៦  ប្រទេស ជា បណ្តាប្រទេសចំណុះប្រទេសនាំចេញប្រេងរ៉ែ (OPEC) អង្គការ សហប្រតិបត្តិការនិង អភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) និងបណ្តាប្រទេសកំពុង អភិវឌ្ឍន៍។ វៀតណាមជា សមាជិករបស់ IFAD តាំងពីឆ្នាំ១៩៩៧៕

More