VOV WorldVOV World
វៀតណាមចូលរួមវេទិការ“កំណើនទ្វីបអាស៊ី”
20/04/2015 08:40
(VOVworld) - រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជន បទវៀតណាមលោក Cao Duc Phat នាថ្ងៃទី១៩ មេសា បានទៅចូលរួមសម័យបើកវេទិការ”កំណើនទ្វីបអាស៊ី” ក្នុងក្របខ័ណ្ឌវេទិការសេដ្ឋកិច្ចពិភពលោក (WEF) តំបន់អាស៊ីបូព៌ាដែលបានរៀបចំ ឡើងនៅប្រទេសឥណ្ឌូនេស៊ី។
វៀតណាមចូលរួមវេទិការ“កំណើនទ្វីបអាស៊ី”
លោករដ្ឋមន្រ្តី Cao Duc Phat ថ្លែងមតិនៅវេទិការ"កំណើនទ្វីបអាស៊ី" (VOVworld) - រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat នាថ្ងៃទី១៩ មេសា បានទៅចូលរួមសម័យបើកវេទិការ”កំណើនទ្វីបអាស៊ី” ក្នុង ក្របខ័ណ្ឌវេទិការសេដ្ឋកិច្ចពិភពលោក (WEF) តំបន់អាស៊ីបូព៌ាដែលបានរៀបចំឡើង នៅប្រទេសឥណ្ឌូនេស៊ី។ថ្លែងមតិនៅទីនេះ លោក Cao Duc Phat បានជូនដំណឹងអំពី លទ្ធផលក្នុងរយៈពេល៥ឆ្នាំអនុវត្តការផ្ដើមគំនិត”ទស្សនវិស័យថ្មីក្នុងកសិកម្ម”ដែល វៀតណាមបានលាតត្រដាងអនុវត្តចាប់ពីឆ្នាំ២០១០មក។ការផ្ដើមគំនិតនេះ ទទួល បានលទ្ធផលល្អនិងក្លាយទៅជារូបសណ្ឋានដ៏ជោគជ័យបំផុតក្នុងការផ្ដើមគំនិត ”ទស្សនវិស័យថ្មីក្នុងកសិកម្ម”នៃវេទិការសេដ្ឋកិច្ចអន្តរជាតិនៅទ្វីបអាស៊ី។ដោយ មានការជោគជ័យទាំងនេះ មុខទំនិញកសិផលវៀតណាមជាច្រើនបានមានវត្តមាន នៅទីផ្សារ អន្តរជាតិនានា។ ក៏ក្នុងថ្ងៃដដែល លោករដ្ឋមន្រ្តី Cao Duc Phat បានធ្វើជាអធិបតីសម័យពិភាគ្សានៅ វេទិការលៃទុកឲ្យវៀតណាមអំពីដៃគូសាធារណៈនិងឯកជនអភិវឌ្ឍន៍កសិកម្ម ដោយចីរភាពផងដែរ៕

More