វៀតណាមគាំទ្រគោលនយោបាយឆ្ពោះទៅខាងកើតរបស់រដ្ឋាភិបាលឥណ្ឌា
07/06/2016 10:06
(VOV)_នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Manohar Parrika នារសៀលថ្ងៃទី៦ មិថុនា នៅទីក្រុងហាណូយ។

វៀតណាមគាំទ្រគោលនយោបាយឆ្ពោះទៅខាងកើតរបស់រដ្ឋាភិបាលឥណ្ឌា (VOV)_នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Manohar Parrika នារសៀលថ្ងៃទី៦ មិថុនា នៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ ថា៖ ជាសមាជិកសកម្មរបស់អាស៊ាន និងជាមិត្តជិតស្និទ្ធរបស់ឥណ្ឌា វៀតណាមនឹងបន្ត ធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីរួមចំណែកជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ អាស៊ាន-ឥណ្ឌា។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើ ក្រសួងការពារជាតិ នៃ ប្រទេសទាំងពីរត្រូវបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណី និងបើកចេញវិស័យសហប្រតិបត្តិការថ្មីអោយសមស្របជាមួយតម្រូវការរបស់ ភាគីទាំងពីរ។ ក៏ក្នុងរសៀលថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Manohar Parrika ក៏មានជំនួបសន្ទនាជាមួយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ផងដែរ៕
Related
More




