VOV WorldVOV World
វៀតណាមជាទីផ្សារពោពេញទៅដោយសក្ដានុភាពសំរាប់ EU
02/02/2016 11:05
(VOV)_ជាខឿនសេដ្ឋកិច្ចមានកំណើនលឿន មានចំនួនប្រជាជនជាង៩០លាននាក់ វណ្ណមធ្យមកំពុងកើនឡើងយ៉ាងខ្លាំង និងកងកម្លាំងពលករវ័យក្មេងនិងសកម្ម
វៀតណាមជាទីផ្សារពោពេញទៅដោយសក្ដានុភាពសំរាប់ EU
វៀតណាមជាទីផ្សារពោពេញទៅដោយសក្ដានុភាពសំរាប់ EU (VOV)_ជាខឿនសេដ្ឋកិច្ចមានកំណើនលឿន មានចំនួនប្រជាជនជាង៩០លាន នាក់ វណ្ណមធ្យមកំពុងកើនឡើងយ៉ាងខ្លាំង និងកងកម្លាំងពលករវ័យក្មេងនិងសកម្ម  វៀតណាមត្រូវបានវាយតំលៃជាទីផ្សារមានឱកាសជាច្រើន សំរាប់ការនាំចេញមុខ ទំនិញកសិផល ឧស្សាហកម្ម និងសេវាកម្មរបស់ EU។ ប្រការនេះត្រូវ​បានសមាជិក ពាណិជ្ជកម្ម EU Cecilia Marmstrom សង្កត់ធ្ងន់នៅក្នុងពិធី​ប្រកាស​ឯកសារ កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយ EU ( EV FTA) នាថ្ងៃទី១កុម្ភះ។ កិច្ច ព្រមព្រៀង EVFTAត្រូវបានបំផុស និងបញ្ចប់ក្នុង​កាលះ​ទេសះ​ ទំនាក់ទំនងទ្វេភាគី វៀតណាមនិង EU កំពុងអភិវឌ្ឍន៍ល្អប្រសើរពី​មួយ​ថ្ងៃទៅមួយថ្ងៃ ពិសេសគឺក្នុងវិ ស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម។ EU នាបច្ចុប្បន្ន ជា​ដៃគូពាណិជ្ជកម្មធំទី២ និងជាទី ផ្សារមួយក្នុងចំណោមទីផ្សារនាំចេញធំបំផុតចំនួន២របស់វៀតណាម។ តំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគី វៀតណាមនិង EU បាន​កើនពី១៧,៧៥ ពាន់លានដុល្លារអា មេរិក នាឆ្នាំ ២០១០ និងកើនឡើង៣៧ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០១៤៕ 

More