វៀតណាមជាដៃគូ១ក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់របស់អាហ្វ្រិកខាងត្បូង
24/04/2014 06:57
(VOVworld)-វៀតណាមជាដៃគូ១ក្នុងចំណោមដៃគូ ពាណិជ្ជកម្មសំខាន់របស់អាហ្វ្រិកខាងត្បូង។ នេះជា ការអះអាងរបស់ឯកអគ្គរដ្ឋទូតអាហ្វិ្រកខាងត្បូងប្រចាំ នៅវៀតណាម

ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំនៅវៀតណាម លោកស្រីKgomotso Ruth Magau (រូបថតៈThế Anh/TTXVN ) (VOVworld)-វៀតណាមជាដៃគូ១ក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់របស់អាហ្វ្រិក ខាងត្បូង។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតអាហ្វិ្រកខាងត្បូងប្រចាំ នៅវៀត ណាម លោកស្រី Kgomotso Ruth Magau ក្នុងពិធីរំលឹកខួបលើកទី២០នៃ ទិវាសេរី ភាពរបស់អាហ្វិ្រកខាងត្បូង (ថ្ងៃទី២៧មេសា) ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី២៣ មេសានៅទីក្រុងហាណូយ(ប្រទេសវៀតណាម)។ តាមលោកស្រី Magau ថា នា សព្វថ្ងៃ វៀតណាមនិងអាហ្វ្រិកខាងត្បូងខំប្រឹងប្រែងពង្រឹងនិងពង្រីកដោយឥត ឈប់ ឈរចំណងមិត្តភាពរវាងប្រទេសទាំងពីរ រួមគ្នាស្វែងរកឱកាសនិងសក្តានុ ភាព សហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសគឺវិស័យពាណិជ្ជកម្មនិងឧស្សា ហកម្ម។ ឯកអគ្គរដ្ឋទូត Magau ក៏ឲ្យដឹងថែមទៀតថា ពិធីរំលឹកទិវាសេរីភាពរបស់ អាហ្វិ្រកខាងត្បូង ជាឱកាសដើម្បីប្រជាជនអាហ្វ្រិកខាងត្បូងរំលឹកឡើងវិញ ដំណើ ការតស៊ូ ដើម្បីបុព្វហេតុរំដោះប្រទេស កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕
Related




