VOV WorldVOV World
វៀតណាមជំរុញកិច្ចសហប្រតិបត្តិការថាមពលជាមួយថៃនិងកូរ៉េខាងត្បូង។
13/09/2012 11:13
VOV-នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីថាមពលអាស៊ាន លើកទី៣០ (AMEM ៣០) ដែលកំពុងប្រព្រឹត្តទៅនៅ រាជធានីភ្នំពេញ-កម្ពុជា នាព្រឹកថ្ងៃទី១៣កញ្ញាអនុរដ្ឋមន្ត្រី ​ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម Le Duong Quang បានជួប​សន្ទនា​ទ្វេភាគី​​ជាមួយរដ្ឋមន្ត្រីក្រសួងថាមពលថៃ Arak Cholatanon។
       VOV-នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣០ (AMEM ៣០) ដែលកំពុងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ-កម្ពុជា នាព្រឹកថ្ងៃទី១៣កញ្ញា អនុរដ្ឋមន្ត្រី​ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម Le Duong Quang បានជួប ​សន្ទនា​ទ្វេភាគី​​ជាមួយរដ្ឋមន្ត្រីក្រសួងថាមពលថៃ Arak Cholatanon។ ភាគីទាំង ពីរបាន​ឯកភាពអនុម័តលើសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចសហប្រតិបត្តិការវៀត ណាម-ថៃ អះអាងនូវបំណងនិងសុច័ន្ទះជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យ ថាមពលដើម្បី​រួមគ្នាអភិវឌ្ឍន៍។ សេចក្តីថ្លែងការរួមសហប្រិបត្តិការថាមពលវៀត ណាម-ថៃ ក៏​អះអាងថា ភាគីទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូរចែករំលែកបទ ពិសោធន៍ក្នុងវិស័យ​អភិវឌ្ឍន៍អគ្គិសនីនិងថាមពលនិយាយរួម។         មុននោះនារសៀលថ្ងៃទី១២កញ្ញាអនុរដ្ឋមន្ត្រី Le Duong Quang បានជួប​ សន្ទនា​ជាមួយអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងបញ្ញាកូរ៉េខាងត្បូង ​Lee Kwangsup ពិភាគ្សាអំពីផែនការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរក្នុង ​វិស័យថាមពល។ ភាគីទាំងពីរបានសម្ដែងការពេញចិត្តអំពីលទ្ធផលអនុវត្តកិច្ច​សន្យាដែលបានចុះហត្ថលេខានិងឯកភាពបន្តជំរុញរាល់សកម្មភាព សហប្រតិបត្តិការទ្វេភាគីក្នុងវិស័យថាមពល។ កូរ៉េខាងឯកភាពបន្តជួយឧបត្ថម្ភ វៀតណាម​បណ្ដុះបណ្ដាលប្រភពធនធានមនុស្សក្នុងវិស័យថាមពលនិងអភិវឌ្ឍន៍ រូបសណ្ឋានសហប្រតិបត្តិការ ចម្ការបច្ចេកវិជ្ជា ដែលនិងកំពុងបានអនុវត្តមាន ប្រសិទ្ធភាព​នៅ​វៀតណាម៕