វៀតណាមជំរុញអភិវឌ្ឍន៍កសិកម្មនិរន្តរភាព



Vovworld-សិក្ខាសាលា អភិវឌ្ឍន៍បណ្ដាញតំលៃកសិកម្មនិរន្តរភាព បាន​ប្រព្រឹត្ត​ទៅនាព្រឹកថ្ងៃទី១ធ្នូនៅខេត្ត Ben Tre។​ថ្លែងមតិនៅសន្និសីទនេះ លោក​ស្រី Nguyen Thi Kim Ngan អនុប្រធានរដ្ឋសភាបានបញ្ជាក់ច្បាស់ថា ក្នុង​កាលៈទេសៈ​រៀបចំឡើងវិញយ៉ាងខ្លាំងក្លាខឿនកសិកម្មនោះ ការកសាងនិង​ពង្រីក​រូបសណ្ឋានផលិតកម្មកសិកម្មតាមបណ្ដាញតំលៃជាទិសដៅដ៏ត្រឹមត្រូវ។

“វៀតណាមត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លង​មហាសមុទ្រប៉ាស៊ីហ្វិក TPP យើងមានឱកាសងាយស្រួលជាច្រើនដើម្បីអភិវឌ្ឍន៍​ខឿន​កសិកម្មផង ប៉ុន្តែក៏ត្រូវប្រឈមមុខនឹងការសាកល្បងជាច្រើនផង។ ហេតុ​នេះ​ហើយដល់ពេលដែលយើងមិនអាចឃៀសវាងនិងត្រូវខំប្រឹងប្រែងដើម្បីអាច​គង់វង្សអភិវឌ្ឍន៍ ត្រូវរកឃើញដំណោះស្រាយសំរាប់ខឿនកសិកម្មនិរន្តរភាព រក​ឃើញរបៀបល្អបំផុតដើម្បីអនុវត្តប្រកបដោយប្រសិទ្ធិភាពបណ្ដាញតំលៃក្នុងការ​ផលិតកែច្នៃចំណាយផលិតផលកសិ-រក្ខា-ជលផល៕”