វៀតណាមខំប្រឹងប្រែងប្រឆាំងបំរ៉ែបំរួលអាកាសធាតុ
12/02/2015 10:54
Vovworld-វៀតណាមខំប្រឹងប្រែងប្រឆាំងបំរ៉ែបំរួលអាកាស ធាតុ។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូត Nguyen Phuong Nga

ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមដំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (giaoduc.edu.vn) Vovworld-វៀតណាមខំប្រឹងប្រែងប្រឆាំងបំរ៉ែបំរួលអាកាសធាតុ។ នេះជាការ អះអាងរបស់ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមដំណាងអចិន្ត្រៃយ៍ វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិក្នុងក្របខ័ណ្ឌសិក្ខាសាលាស្ដីពីរបៀប វារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥និងកិច្ចព្រមព្រៀងថ្មីស្ដីពីបំរ៉ែបំរួលអាកាសធាតុនៅ ទីក្រុង New York អាមេរិក។ ថ្លែងមតិប្រារព្ធសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានចាត់ទុកថា ក្នុង២០១៥មានអត្ថន័យពិសេសក្នុងខណៈដែល អង្គការសហប្រជាជាតិខំប្រឹងប្រែងកសាងរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ និងខំប្រឹងប្រែងទទួលបានកិច្ចព្រមព្រៀងស្ដិពីបំរ៉ែបំរួលអាកាសធាតុ។ លោកស្រី Nguyen Phuong Nga ក៏ឧទ្ទេសនាមអំពីការខំប្រឹងប្រែងមួយចំនួនរបស់វៀតណាមក្នុង វិស័យនេះ ក្នុងនោះមានការកសាងនិងអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីបំរ៉ែបំរួលអាកាស ធាតុយុទ្ធសាស្ត្រកំណើនបៃតង ទន្ទឹមនឹងនោះមានបំណងទទួលបានការជួយ ឧបត្ថម្ភរបស់សហគមន៍អន្តរជាតិសំរាប់ការខំប្រឹងប្រែងនេះ៕
Related




