VOV WorldVOV World
វៀតណាមកំពុងមានបប្រៀបខ្លាំងដ៏ធំក្នុងការទាក់ទាញវិនិយោគពីជប៉ុន
27/02/2014 06:47
(VOVworld)-តាមរបាយការណ៍ស្តីអំពីនិន្នាការវិនិយោគ របស់អង្គភាពអាជីវកម្ម​ជប៉ុនប្រចាំនៅវៀតណាម ដែល បានអង្គការជម្រុញពាណិជ្ជកម្មបរទេសជប៉ុន (JETRO)
វៀតណាមកំពុងមានបប្រៀបខ្លាំងដ៏ធំក្នុងការទាក់ទាញវិនិយោគពីជប៉ុន
ខ្សែសង្វាក់ផលិតកម្ម (ទុនវិនិយោគរបស់ជប៉ុន)នៅមណ្ឌលឧស្សាហកម្ម Dong Van II ខេត្ត Ha Nam (រូបថតៈDanh Lam/TTXVN ) (VOVworld)-តាមរបាយការណ៍ស្តីអំពីនិន្នាការវិនិយោគរបស់អង្គភាពអាជីវកម្ម​ជប៉ុនប្រចាំនៅវៀតណាម ដែលត្រូវបានអង្គការជម្រុញពាណិជ្ជកម្មបរទេសជប៉ុន (JETRO)ទើបនឹងប្រកាសជាថ្មីៗនេះឲ្យដឹងថា អង្គភាពអាជីវកម្មជប៉ុនចំនួន៧០% ដែលវិនិយោគចូលវៀតណាមមានផែនការបើកទូលាយអាជីវកម្មនិងបន្តចាត់ទុក វៀតណាមជាទីមកដល់សំខាន់សម្រាប់ការវិនិយោគ។ អត្រានេះសឲ្យឃើញថា វៀតណាមបាននាំមុខឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីនក្នុងការទាក់ទាញវិនិយោគ របស់ជប៉ុន។ តាមលោក Atsusuke Kawada ប្រធានតំណាង JETRO នៅវៀតណាម ថា សព្វថ្ងៃមានអង្គភាពអាជីវកម្មជប៉ុនចំនួន២០០០កំពុងវិនិយោគនៅវៀតណាម។ លោក Kawada ក៏ចាត់ទុកថា សហគមន៍អង្គភាពអាជីវកម្មជប៉ុន វាយ តម្លៃខ្ពស់ ចំពោះទ្រង់ទ្រាយនិងលទ្ធភាពកំណើនរបស់ទីផ្សារវៀតណាម ក៏ដូចជា ស្ថាន ភាពនយោបាយ-សង្គមស្ថិរភាពផងដែរ៕

More