(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអាល់ហ្សេរី
ប្រជាធិបតេយ្យនិងប្រជាមានិត នារសៀលថ្ងៃទី១ មិថុនា តាមម៉ោងតំបន់ នាយករដ្ឋ
មន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនា ជាមួយប្រធានា
ធិបតីអាល់ហ្សេរីលោក Abdelaziz Bouteflika។លោក Nguyen Tan Dung បានអះអាង
ថា៖ វៀតណាមជានិច្ចកាលមានគោលបំណងពង្រឹងនិង ពង្រីកទំនាក់ទំនងមិត្តភាព
ជាប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនជាមួយអាល់ហ្សេរីហើយចាត់
ទុកនេះជាអាទិភាព១ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។
លោកប្រធានាធិបតី Bouteflika បានអះអាងថាទំនាក់ទំនងរវាងវៀតណាមនិងអាល់
ហ្សេរីជាទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើរដែលភាគីទាំង២ត្រូវបន្តរក្សានិង
អភិវឌ្ឍន៍។លោកបានគាំទ្រគោលជំហររបស់វៀតណាមដែលដោះស្រាយជំលោះ
នៅសមុទ្រខាងកើតដោយសន្តិវិធីនិងឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិធានា
សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពខាងនាវាចរណ៍ នៅតំបន់នេះ។
នាថ្ងៃដដែល លោក Nguyen Tan Dung បានជួបសំណេះសំណាលជាមួយតំណាង
សហគមន៍ជនវៀតណាមនៅអាល់ហ្សេរីក៏ដូចជាកម្មាភិបាល បុគ្គលិកនៃស្ថានទូត
វៀតណាមប្រចាំនៅអាល់ហ្សេរីផងដែរ៕

![]() |
| នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung (ខាងឆ្វេង) ជួបសន្ទនាជាមួយប្រធានាធិបតីអាល់ហ្សេរីលោក Abdelaziz Bouteflika (រូបថត៖VGP) |