វៀតណាមនិងចិនជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ គាំទ្រគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍រួមគ្នា
06/04/2026 11:03
[VOVWORLD] - នៅរសៀលថ្ងៃទី ៥ ខែមេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក He Wei។

260406_fm_02.jpeg នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក He Wei។ (រូបថត៖ VOV) ដោយសង្កត់ធ្ងន់លើចំណងមិត្តភាពជាប្រពៃណី និងគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋ និងរដ្ឋា ភិបាលវៀតណាមក្នុងការផ្តល់អាទិភាពចម្បងដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយចិន លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ មានបំណងចង់ឲ្យប្រទេសទាំងពីរបន្តបង្កើនសាមគ្គីភាព ពង្រឹងទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ គាំទ្រគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍រួមគ្នា។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យភាគីទាំងពីរខិតខំប្រឹងប្រែងជំរុញពាណិជ្ជកម្មទ្វេភាគី តាមទិសដៅតុល្យភាព ចីរភាព បើកទីផ្សារឱ្យដល់កម្រិតអតិបរមាសម្រាប់ទំនិញជលផលនិងបសុសត្វរបស់ វៀតណាម បង្កើតរបកគំហើញក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ផ្តល់អាទិភាពខ្ពស់ដល់កិច្ចសហប្រតិបត្តិការផ្លូវដែក ដើម្បីតភ្ជាប់ប្រទេសទាំងពីរជាមួយអាស៊ីអាគ្នេយ៍ អាស៊ីកណ្តាល និងអឺរ៉ុប ; ជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ហិរញ្ញវត្ថុ និងធនាគារ ; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងទេសចរណ៍។ រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត He Wei បានបញ្ជាក់ថា បក្សនិងរដ្ឋចិនយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់ដល់ទំនាក់ទំនងជាមួយវៀតណាមក្នុងគោលនយោបាយការទូតអ្នកជិតខាង។ ប្រទេសចិនត្រៀមខ្លួនជាស្រេច រួមជាមួយវៀតណាម រក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតខ្ពស់ជាប្រចាំ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យ រួមចំណែកនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគតចិន - វៀតណាមប្រកបដោយអត្ថន័យយុទ្ធសាស្ត្រឲ្យអភិវឌ្ឍន៍ឡើងកំពស់ថ្មី៕
TAG
VOV/VOVWORLD/នាយករដ្ឋមន្រ្តី/វៀតណាម/ឯកអគ្គរដ្ឋទូត/ចិន
Related
More




