VOV WorldVOV World
វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ
12/05/2016 06:43
(VOVworld) – ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្ពុជា សម្តេច ស ខេង នាថ្ងៃទី ១១​ ឧសភា គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រី ឧត្តមេសេនីយ៍ឯក លោក To Lam បានបំពេញការងារនៅ ព្រះរាជាណាចក្រកម្ពុជា។
វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបំពេញការងារនៅកម្ពុជា (Image: VNA)  (VOVworld) – ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃ កម្ពុជា សម្តេច ស ខេង នាថ្ងៃទី ១១​ ឧសភា គណៈប្រតិភូជាន់ខ្ពស់ក្រសួងន គរបាល វៀតណាមដឹកនាំដោយរដ្ឋមន្ត្រី ឧត្តមេសេនីយ៍ឯក លោក To Lam បាន បំពេញការងារនៅ ព្រះរាជាណាចក្រកម្ពុជា។​ នៅការចរចារ ភាគីទាំងពីរបាន ឯកភាពបន្តអនុវត្តបណ្ដាកិច្ចព្រម ព្រៀងនិងផែនការសហប្រតិបត្តិការដែល ត្រូវបានចុះហត្ថលេខា នាឆ្នាំ ២០១៦ ព្រមទាំង ផ្លាស់ប្តូរយោបល់ វាយតំលៃស្ថានភាព  បំពេញបន្ថែមខ្លឹមសារសហប្រតិបត្តិការថ្មីសំដៅឆ្លើយ តបនឹងតម្រូវការសភាព ការសន្តិសុខ សណ្តាប់ធ្នាប់នៃប្រទេសទាំងពីរ។ ទ​ន្ទឹមនឹងនោះ ភាគីទាំងពីរក៏បាន ឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំង នឹង​បទល្មើសគ្រឿងញៀនបទល្មើសបច្ចេកវិទ្យាខ្ពស់ហើយផ្លាស់ប្តូរបទពិសោធន៍ ក្នុងការបណ្តុះបណ្ដាលមន្ត្រីសំរាប់ក្រសួងមហាផ្ទៃកម្ពុជា ផងដែរ។ តាមរយៈនោះ រួមចំណែក ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពមិត្តភាពប្រពៃណីរវាង វៀតណាមនិងកម្ពុជាឲ្យបានខ្លាំងក្លាថែមទៀត។ ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រី ក្រសួងនគរបាលវៀតណាម លោក To Lam និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកម្ពុជា សម្តេច ស ខេង​បានចុះហត្ថលេខាលើ ឯកសារបំពេញ បន្ថែមផែនការសហប្រតិបត្តិការឆ្នាំ ២០១៦ រវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ៕ 

More