វៀតណាមនិងកូរ៉េខាងត្បូងចាប់ផ្តើមការចរចារជាផ្លូវការកិច្ចព្រមព្រៀង FTA
06/08/2012 10:41
នាថ្ងៃទី ៦ សីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួង ឧស្សាហពាណិជ្ជកម្មវៀតណាម Vu Huy Hoang និង ប្រធានគណៈប្រតិភូកូរ៉េខាងត្បូង លោក Bark Tae Ho បានប្រកាសចាប់ផ្តើមការចរចារជាផ្លូវការកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណម –កូរ៉េខាងត្បូង។

នាថ្ងៃទី ៦ សីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម Vu Huy Hoang និងប្រធានគណៈប្រតិភូកូរ៉េខាងត្បូង លោក Bark Tae Ho បានប្រកាស ចាប់ផ្តើមការចរចារជាផ្លូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណម –កូរ៉េខាងត្បូង។ ភាំគីទាំង ២ បានឯកភាពនឹងជួបចរចារកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីមួយសមស្រប នឹងបណ្ដាការកំណត់របស់អង្គការពាណិជ្ជកម្មពិភពលោកនិងកែលំអរបណ្ដាកិច្ចសន្យា ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន–កូរ៉េខាងត្បូង។ ភាគីទាំង ២ បានឯកភាព អំពីក្របខ័ណ្ឌនិងវិស័យកែសម្រួលរបស់កិច្ចព្រមព្រៀង ដែលរួមមាន ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម ការវិនិយោគបណ្ដាគោលការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបញ្ហាផ្សេងៗទៀត ដែលភាគីទាំង ២ យកចិត្តទុកដក់រួមគ្នា។ ភាំគីទាំង ២ បានឯកភាព រៀបចំវគ្គការចរចារ ដំបូងយ៉ាង ឆាប់ៗ៕
Related





