VOV WorldVOV World
វៀតណាមនិងលីបង់មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
30/09/2016 11:41
(VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅលីបង់ចាប់ពី ថ្ងៃទី ២៦ ដល់ទី​៣០ កញ្ញា ក្រុមការងារស្ថានទូតវៀត ណាមប្រចាំនៅអេហ្ស៊ីបនិងលីបង់ដឹកនាំដោយឯកអគ្គ រដ្ឋទូត លោក Do Hoang Long បានជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីលីបង់ លោក Tammam Salam និងជួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មប្រទេសម្ចាស់ផ្ទះ ផងដែរ។
វៀតណាមនិងលីបង់មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ឯកអគ្គរដ្ឋទូត លោក Do Hoang Long (នៅកណ្ដាល) ឧទ្ទេសនាមអំពីសក្តានុពលពាណិជ្ចកម្មនិងវិនិយោគរបស់វៀតណាម (រូបថត៖vietnamplus) (VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅលីបង់ចាប់ពីថ្ងៃទី ២៦ ដល់ទី​៣០ កញ្ញា ក្រុមការងារស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបនិងលីបង់ដឹកនាំដោយឯកអគ្គ រដ្ឋទូត លោក Do Hoang Long បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីលីបង់ លោក Tammam Salam និងជួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រទេសម្ចាស់ផ្ទះ ផងដែរ។នាថ្ងៃទី ២៨ កញ្ញា ក្នុងជំនួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រី លីបង់ លោក Tammam Salam ឯកអគ្គរដ្ឋទូតវៀតណាម លោក Do Hoang Long បាន សម្តែងគោលបំណងថា៖ នាយករដ្ឋមន្ត្រី Tammam Salam យកចិត្តទុកដាក់គាំទ្រនិង បង្កលក្ខណៈងាយស្រួលដើម្បីជំរុញថែមទៀត ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិ ការរវាងវៀតណាមនិងលីបង់ គាំទ្រគ្នា ទៅវិញទៅមកលើវេទិការក្នុងតំបន់និង អន្តរជាតិ។ មុននោះ​ នាថ្ងៃទី ២៧ កញ្ញា បានប្រព្រឹត្តទៅ សិក្ខាសាលាសេដ្ឋកិច្ចដោយ ប្រធានបទ «ទីផ្សារវៀតណាម៖ សក្តានុភាពនិង ឱកាសធ្វើអាជីវកកម្ម»៕ 

More