VOV WorldVOV World
វៀតណាមនិងបារាំងខំប្រឹងប្រែងនាំទំនាក់ទំនងទ្វេភាគីឲ្យសក្តិសមនឹងក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រ
16/02/2015 08:45
Vovworld-ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដែលបានចុះ ហត្ថលេខានាខែ​កញ្ញា​ឆ្នាំ២០១៣ជាជំហានជាក់ស្ដែងការ ប្តេជ្ញាចិត្ត
វៀតណាមនិងបារាំងខំប្រឹងប្រែងនាំទំនាក់ទំនងទ្វេភាគីឲ្យសក្តិសមនឹងក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រ
វៀតណាមនិងបារាំងខំប្រឹងប្រែងនាំទំនាក់ទំនងទ្វេភាគីឲ្យសក្តិសមនឹងក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រ (vietnamplus.vn) Vovworld-ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដែលបានចុះហត្ថលេខានាខែ​កញ្ញា​ឆ្នាំ ២០១៣ជាជំហានជាក់ស្ដែងការប្តេជ្ញាចិត្តនយោបាយរបស់ថ្នាក់ដឹកនាំវៀតណាម និងបារាំងនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឈានទៅដំណាក់កាលថ្មី​ប្រសិទ្ធភាព ជាងទៀតស៊ីជម្រៅថែមទៀតឆ្លើយតបបានសំណូមពរកាន់តែខ្ពស់ឡើងពីមួយថ្ងៃ ទៅមួយថ្ងៃអំពីការអភិវឌ្ឍន៍និងកិច្ចការបរទេសនៃប្រទេសនិមួយៗ។ នេះជាខ្លឹមសារ នៃបទឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារ​ព័ត៌មានវៀតណាមប្រចាំនៅ បារាំងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​បារាំងលោក Nguyen Ngoc Son ស្ដីពី ទំនាក់ទំនងរវាងវៀតណាម-បារាំង។ ឯកអគ្គរដ្ឋទូតបានចាត់ទុកថា ប្រទេសទាំងពីរ ត្រូវបង្កើនការផ្លាស់ប្តូរគណៈ​ប្រតិភូគ្រប់ជាន់ថ្នាក់ រក្សាយន្តការសន្ទនាដែលមាន ស្រាប់ យកចិត្តទុកដាក់​ជំរុញ​កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចតាមរយៈការ បង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មនៃប្រទេសតទាំងពីរទាក់ទងនឹង ទីផ្សាររបស់គ្នា។​ វាយ​តំលៃអំពីសហគមន៍ជនវៀតណាមនៅបារាំង ឯកអគ្គរដ្ឋទូត Nguyen Ngoc Son បានឲ្យដឹងថា សហគមន៍ជនវៀតណាមនៅបារាំងជាសហគមន៍ មួយសម្រប​សម្រួលដ៏ស៊ីជម្រៅចូលក្នុងសហគមន៍ប្រទេសសាម៉ីនិងជាសហគមន៍ មាន​កម្រាស់ប្រពៃណីស្នេហាជាតិ។​ជនវៀតណាមនៅបារាំងបានមានការរួមចំណែក​ ដ៏ធំធេងចំពោះប្រទេសជាតិ៕

More