វៀតណាមនិងបណ្តាប្រទេសអាហ្វ្រិកតែងតែគាំទ្រនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក
25/08/2018 09:32
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យ សហព័ន្ធអេត្យូពី នារសៀលថ្ងៃទី២៤ខែសីហា (នាយប់ថ្ងៃដដែលតាមម៉ោងវៀត ណាម) ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទៅទស្សនា ទីស្នាក់ការសហភាពអាហ្វ្រិកនិងជួប សវនការជាមួយប្រធានស្តីទីគណៈកម្មាធិការសហភាពអាហ្វ្រិក លោកស្រី Amira Elfadil Mohammed Elfadil។

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញជួបសវនាការជាមួយ ប្រធានស្តីទីគណៈកម្មាធិការសហភាពអាហ្វ្រិក លោកស្រី Amira Elfadil Mohammed Elfadil ប្រធានាធិបតី Tran Dai Quang បានអះអាងថា: វៀតណាមនិងបណ្តាប្រទេស អាហ្វ្រិកតែងតែគាំទ្រនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការតស៊ូដើម្បីរំដោះ ប្រ ទេសជាតិនាអតីតកាលនិងក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសព្វថ្ងៃនេះ។ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់នូវគោលនយោបាយមុនក៏ ដូចជាក្រោយរបស់វៀតណាម គឺយកចិត្តទុកដាក់នូវទំនាក់ទំនងជាមួយបណ្តា ប្រទេសអាហ្វ្រិក។ លោកមានបំណងចង់ឲ្យបណ្តាប្រទេសអាហ្វ្រិកនិងវៀត ណាមគាំទ្រនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីពង្រឹងបន្ថែមទៀតនូវតួនាទី សំលេងនិងឥទ្ធិពលនៅក្នុងយន្តការពហុភាគីដូចជានៅអង្គការសហប្រជាជាតិ ក្នុងចលនាមិនចូលបក្សសម្ព័ន្ធនិងក្របខ័ណ្ឌសហប្រតិបត្តិការ Nam-Nam ព្រម ទាំងស្នើឲ្យ ប្រទេសអាហ្វ្រិកទាំងអស់ គាំទ្រវៀតណាមចុះឈ្មោះជាសមាជិក មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិអាណត្តិ២០២០-២០២១។ រីឯប្រធានស្តីទី Amira Elfadil Mohammed Elfadil បានវាយតម្លៃខ្ពស់ចំពោះ វៀត ណាមដែលបានចូលរួមសកម្មក្នុងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមចំណែករក្សាសន្តិភាពនៅអាហ្វ្រិកដែលរួមចំណែកដល់ការថែរក្សា សន្តិភាពនៅអាហ្វ្រិក។ លោកស្រី Amira Elfadil Mohammed Elfadil បានវាយ តំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាហ្រ្វិកនិងវៀតណាម ដោយបានកំណត់លើវិស័យអាទិភាពមួយចំនួន ដូចជាការកែច្នៃ វិស័យកសិកម្ម រុករករ៉ែនិងទេសចរណ៍ជាដើម។ លោកស្រី Amira Elfadil Mohammed Elfadil បានអះអាងថាសហភាពអាហ្វ្រិកត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយ វៀតណាមក្នុងបណ្តាវេទិការពហុភាគី ពិសេសនៅក្នុងក្របខ័ណ្ឌអង្គការសហ ប្រជាជាតិនិងប្លុកនិយាយភាសាបារាំង។ នាថ្ងៃដដែល ភរិយាប្រធានរដ្ឋវៀតណាម លោកជំទាវ Nguyen Thi Hien បាន អញ្ជើញទៅទស្សនានិងប្រគល់អំណោយដល់អ្នកជំងឺនៅគ្រឹះស្ថាន មូលនីធិ Hamlin Fistula Ethiopia Foundation ។ មូលនីធិ Hamlin Fistula Ethiopia Foundation គឺជាអង្គការសប្បុរសធម៌មួយដែលបានរៀបចំឡើងដើម្បីព្យាបាល ជំងឺរាតត្បាតក្រោយពីកំណើត ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៧៤ ដែលខណៈ នោះមានមនុស្សរាប់ពាន់នាក់នៅប្រទេសអេត្យូពីត្រូវរងជំងឺនេះ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច នាថ្ងៃទី២៤ខែសីហា ក្រសួងផែនការនិង វិនិយោគ ក្រសួងឧសហ្សាហកម្មពាណិជ្ជកម្មវៀតណាមបានរួមសហការជាមួយ ក្រសួងការបរទេសអេត្យូពី រៀបចំការវេទិកាសេដ្ឋកិច្ចវៀតណាម-អេត្យូពី។ នាថ្ងៃដ៏ដែលរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអេត្យូពីលោក Melaku Alebel ។ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ Nguyen Xuan Cuong បានជួបធ្វើការជាមួយក្រសួងកសិកម្មនិងបសុសត្វអេហ្ស៊ីប Shiferaw Shigute ។ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ Nguyen Chi Dung បានជួប ធ្វើការជាមួយអនុរដ្ឋមន្ត្រីពីររូបនៃក្រសួងព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍អេត្យូពី Sisay Tola Yadete និង Mebra Mariam Kallo ផងដែរ៕
Related
More




