វៀតណាមនិងអាល្លឺម៉ង់ដំណើរកិច្ចប្រជុំក្រុមបញ្ជាណែនាំយុទ្ធសាស្ត្រលើកទី៣
15/09/2015 10:07
(VOV)_អនុវត្តតាមកិច្ចព្រមព្រៀង រវាងក្រសួងការបរទស នៃប្រទេសទាំងពីរ អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ លោក Markus Ederer បានអញ្ជើញជាអធិបតី កិច្ចប្រជុំ ក្រុមបញ្ជាណែនាំយុទ្ធសាស្ត្រ ថ្នាក់អនុរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់-វៀតណាម លើកទី៣។ នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរ និងឯកភាពអំពី

វៀតណាមនិងអាល្លឺម៉ង់ដំណើរកិច្ចប្រជុំក្រុមបញ្ជាណែនាំយុទ្ធសាស្ត្រ (VOV)_អនុវត្តតាមកិច្ចព្រមព្រៀង រវាងក្រសួងការបរទស នៃប្រទេសទាំងពីរ អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ លោក Markus Ederer បានអញ្ជើញជាអធិ បតី កិច្ចប្រជុំ ក្រុមបញ្ជាណែនាំយុទ្ធសាស្ត្រ ថ្នាក់អនុរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់-វៀតណាម លើកទី៣។ នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរ និងឯកភាពអំពីទិសដៅ និងវិធានការនានា ដើម្បីជំរុញការអនុវត្តគំរោងការណ៍ និងផែនការសហប្រតិបត្តិការធំៗ រវាងវៀតណាមនិងអាល្លឺម៉ង់ នាពេលខាងមុខនេះ ពិសេសគឺក្នុងវិស័យ៖ សហ ប្រតិតបត្តិការនយោបាយយុទ្ធសាស្ត្រ ពាណិជ្ជកម្ម វិនិយោគ អប់រំ បណ្ដុះបណ្ដាល និងយុត្តិធម៌។ ភាគីអាល្លឺម៉ង់ សន្យាគាំទ្រវៀតណាមបង្កើនទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយ ជាមួយ EU ជំរុញបណ្ដាប្រទេស EU អនុម័តលើកិច្ចព្រមព្រៀង និងសហប្រតិបត្តិការ និងដៃគូ (PCA) គាំទ្រ EU ទទួលស្គាល់បែបបទសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។ ស្ដីពីបញ្ហានៅសមុទ្រខាងកើត អាល្លឺម៉ង់បានអះអាងជាថ្មីម្តង់ទៀតថា៖ ប្រឆាំង ជំទាស់ការប្រើប្រាស់អំពើហិង្សា និងសកម្មភាពដោយឯកតោភាគី ដើម្បីផ្លាស់ប្តូរថ្មី ស្ថានភាពដើម បង្កអស្ថិរភាពក្នុងតំបន់ គាំទ្រការដោះស្រាយជំលោះដោយសន្តិវិធី ដោយផ្អែកទៅលើច្បាប់អន្តរជាតិ៕
Related




