វៀតណាមនឹងថៃដាក់គោលដៅបង្កើនខ្លាំងតំលៃប្រាក់ពាណិជ្ជកម្ម
23/07/2015 08:38
(VOVworld) - សម័យប្រជុំលើកទី២របស់គណៈកម្មាធិ ការចម្រុះពាណិជ្ជកម្ម វៀតណាម-ថៃបានប្រព្រឹត្តទៅ នាថ្ងៃទី២២ កក្កដា នៅរាជធានីបាងកករបស់ថៃ ក្រោមសហអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជ កម្មវៀតណាមលោក Vu Huy Hoang និងសមភាគីថៃលោក Chatchai Sarikulya។

(VOVworld) - សម័យប្រជុំលើកទី២របស់គណៈកម្មាធិការចម្រុះពាណិជ្ជកម្មវៀត ណាម-ថៃបានប្រព្រឹត្តទៅនាថ្ងៃទី២២ កក្កដា នៅរាជធានីបាងកករបស់ថៃ ក្រោម សហអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang និងសមភាគីថៃលោក Chatchai Sarikulya។ថ្លែងមតិជាមួយមជ្ឈ ដ្ឋានសារព័ត៌មាន លោក Chatchai បានឲ្យដឹងថាថៃនិងវៀតណាមបានឯកភាព លើគោលដៅទទួល បានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីចំនួន២០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០ កើនពីកំរិតជិត១២ពាន់លានដុល្លាអាមេរិកនាឆ្នាំទៅមិញ។ (រូបថត៖moit.gov.vn) តាមលោក Chatchai ថា ដើម្បីទទួលបានគោលដៅពោលខាងលើ ភាគីទាំង២បាន ឯកភាពលើផែនការធ្វើសកម្មភាព១ស្ដីពីកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មវិនិយោគ ក្នុងដំណាក់កាល២០១៥-២០២០។ភាគីទាំង២ក៏បានពិភាគ្សាអំពីលទ្ធភាព ជំរុញ កិច្ចសហប្រតិបតិ្តការលើវិស័យកសិកម្ម ចរាចរណ៍ ធនាគារ ថាមពលនិងពលកម្ម ជាដើម។ នៅសម័យប្រជុំនេះដែរ តំណាងវៀតណាមនិងថៃក៏បានអះអាងនូវគោលបំណង បង្កើនកិច្ច សហប្រតិបតិ្តការនៅវេទិការពហុភាគីនានាដូចជា អាស៊ាន APEC WTO ផងដែរ ជាពិសេស គឺក្នុងកាលៈទេសៈសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងត្រូវបាន បង្កើតឡើងនាចុងឆ្នាំ២០១៥៕
Related





