វៀតណាមបង្កើនការរត្រួតពិនិត្យមនុស្ស មធ្យោបាយឆ្លងកាត់ព្រំដែន
27/02/2014 06:58
(VOV)_អនុវត្តតាមសារលិខិតបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមស្ដីពីការបង្ការប្រឆាំងអាសន្នរោគផ្ដាសាយបក្សាបក្សី បណ្ដាតំបន់បានរៀបចំប៉ុស្តការពារត្រួតពិនិត្យយ៉ាងម៉ត់ចត់នៅច្រកទ្វា

វៀតណាមបង្កើនការរត្រួតពិនិត្យមនុស្ស មធ្យោបាយឆ្លងកាត់ព្រំដែន (VOV)_អនុវត្តតាមសារលិខិតបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម ស្ដីពីការបង្ការប្រឆាំងអាសន្នរោគផ្ដាសាយបក្សាបក្សី បណ្ដាតំបន់បានរៀបចំ ប៉ុស្តការពារត្រួតពិនិត្យយ៉ាងម៉ត់ចត់នៅច្រកទ្វាព្រំដែន និងផ្លូវព្រំដែននានាដើម្បី ម្ចាស់ការបង្ការ ប្រឆាំងអាសន្នរោគផ្តាសាយ A/H5N1 និង A/H7N9 ។ នៅច្រកទ្វាព្រំដែនផ្សេងៗនៅខេត្ត Lang Son ( ភាគខាងជើងវៀតណាម) ក្នុង១ ថ្ងៃមានមនុស្សចំនួន១៣០ពាន់នាក់ចេញចូល។ បណ្ដាកងកម្លាំងមានសមត្ថកិច្ចខេត្ត Lang Son បានបង្កើតប៉ុស្តត្រួតពិនិត្យ និងរបងប៉េតុងនៅតាមច្រករបៀង។ លោក Nguyen Trong Nghia ប្រធាននាយកដ្ឋានគ្រប់គ្រងទីផ្សារខេត្ត Lang Son បានអោយដឹ ងថា៖ “ យើងខ្ញុំបានបង្កើនការងារឆែកឆេរ កសាងមូលដ្ឋានផ្គត់ផ្គងព័ត៍មាន រួមសហ ការជាមួយស្ថាប័ននានាដើម្បីចាប់ឃុំនិងធ្វើចំណាត់ការគ្រប់មុខសញ្ញា មធ្យោបាយ ដែលប្រព្រឹត្តបទល្មើស។ ” នៅខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម បន្ទាប់ពីអាសន្នរោគ A/H5N1 មាន វត្តមាននៅទីនេះ ផ្នែកសុខាភិបាលរបស់ខេត្តបានបង្កើនការឃ្លាំមើល ពិនិត្យសុខ ភាពសំរាប់ប្រជាជន។ លោក Nguyen Luong Tam នាយកមជ្ឈមណ្ឌលសុខាភិបាល បំរុងខេត្ត Ha Tinh បានអោយដឹងថា៖ “ នាបច្ចុប្បន្ន នៅតំបន់ Vung Ang ច្រកទ្វាព្រំដែនអន្តរជាតិ Cau Treo និងកំពុង ផែរ Xuan Hai ស្រុក Nghi Xuan យើងខ្ញុំរួមសហការជាមួយកងកម្លាំងការពារព្រំដែន គយ បានអនុវត្តការវាស់កំដៅខ្លួនចំពោះភ្ញៀវទាំងឡាយដែលឆ្លងកាត់៕”
Related




