VOV WorldVOV World
វៀតណាមបន្តផ្លាស់ប្ដូរថ្មីការងារប្រឡងប្រណាំងលើកសរសើរ
08/07/2014 10:33
(VOVworld) - នាព្រឹកថ្ងៃទី៨ កក្កដានៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានធ្វើអធិបតីសន្និសិទonlineលើទូទាំងប្រទេសស្ដីពី ការលាតត្រដាងអនុវត្តសារាចរណ៍ទី៣៤របស់ការិយា ល័យនយោបាយមជ្ឈឹមបក្សកុម្មុនីសវៀតណាមនីតិកាល ១១ អំពីការបន្តផ្លាស់ប្ដូរថ្មីការងារប្រឡងប្រណាំង​ លើកសរសើរ។
វៀតណាមបន្តផ្លាស់ប្ដូរថ្មីការងារប្រឡងប្រណាំងលើកសរសើរ
(VOVworld) - នាព្រឹកថ្ងៃទី៨ កក្កដានៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc បានធ្វើអធិបតីសន្និសិទonlineលើទូទាំងប្រទេសស្ដីពី ការលាតត្រដាងអនុវត្តសារាចរណ៍ទី៣៤របស់ការិយាល័យនយោបាយមជ្ឈឹមបក្ស កុម្មុនីសវៀតណាមនីតិកាល១១ អំពីការបន្តផ្លាស់ប្ដូរថ្មីការងារប្រឡងប្រណាំង​ លើក សរសើរ។ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានស្នើរឲ្យថ្នាក់ដឹកនាំនៃស្ថាប័ន អង្គភាពនានា ត្រូវដឹកនាំនិងទទួលខុសត្រូវដោយផ្ទាល់ ចំពោះគុណភាព ប្រសិទ្ធិភាព ក្នុងការងារប្រឡងប្រណាំង លើកសរសើរ ពង្រីកឲ្យបានល្អនូវតួនាទីជាឈានមុខ គំរូ ក្នុងចលនាប្រឡងប្រណាំងនៅមូលដ្ឋាន​ ផ្សារភ្ជាប់ជាមួយការ សិក្សារៀនសូត្រ និង ធ្វើការតាមគំរូសីលធម៍របស់លោកប្រធាន ហូជីមិញ។លោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា៖ ឧបនាយក រដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ធ្វើអធិបតីសន្និសិទ “ខ្ញុំស្នើរឲ្យថ្នាក់ដឹកនាំស្នូល ត្រូវយល់ដឹងយ៉ាងគ្រប់គ្រាន់ ជ្រាលជ្រៅអំពីគោលដៅ អត្ថន័យ និងខ្លឹមសាររបស់សារាចរណ៍ទី៣៤។ទន្ទឹមនឹងនោះគឺជា ការបែងចែកការ ទទួលខុសត្រូវបញ្ជាណែនាំដោយផ្ទាល់ជាក់ស្ដែង និងជំរុញខ្លាំងការឃោសនាបណ្ដា ចលនាប្រឡងប្រណាំងស្នេហារជាតិ ដែលមានលេចធ្លោបំផុត គឺចលនាប្រទេស ទាំងមូលរួមកម្លាំង កសាងជនបទថ្មី ឆ្ពោះទៅកោះសមុទ្រកាពារ អធិបតេយ្យភាព របស់មាតុប្រទេស”៕

More