VOV WorldVOV World
វៀតណាមប្រឆាំងជំទាស់ការដែលចិនរៀបចំការជ្រើសតាំងសមាជិក ក្រុមប្រឹក្សាប្រជាជននៅទីក្រុង Xan Sa។
23/07/2012 08:31
នាយប់ថ្ងៃទី២១កក្កដា ទំព័រ Web នៃវិទ្យុផ្សាយសំលេងជាតិ ចិន(CNR) បានជូនដំណឹងឲ្យដឹងថា អ្នកបោះឆ្នោតជាង ១១០០ពាន់នាក់នៅមណ្ឌលបោះឆ្នោតចំនួន១៥កន្លែងក្នុង ប្រជុំកោះ៣គឺ​Xan Sa(ពោលគឺHoang Saរបស់វៀតណាម)-Nan Xa(ពោលគឺ Truong Saរបស់វៀតណាម)និងTung Xaបានទៅបោះឆ្នោតរបស់ដែលហៅ ថាសមាជិកក្រុមប្រឹក្សាប្រជាជនទីក្រុង​ Xan Saនីតិកាលទី១។នេះជាការ រំលាភដ៍ធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Hoang Sa និង Truong Sa។
វៀតណាមប្រឆាំងជំទាស់ការដែលចិនរៀបចំការជ្រើសតាំងសមាជិក ក្រុមប្រឹក្សាប្រជាជននៅទីក្រុង Xan Sa។
                        ទង់ជាតិវៀតណាមលើប្រជុំកោះ​Truong Sa(Internet)។ VOV-នាយប់ថ្ងៃទី២១កក្កដា ទំព័រ Web នៃវិទ្យុផ្សាយសំលេងជាតិចិន(CNR) បាន ជូនដំណឹងឲ្យដឹងថា អ្នកបោះឆ្នោតជាង១១០០ពាន់នាក់នៅមណ្ឌលបោះឆ្នោត ចំនួន១៥កន្លែងក្នុងប្រជុំកោះ៣គឺ​Xan Sa(ពោលគឺHoang Saរបស់វៀតណាម)- Nan Xa(ពោលគឺTruong Saរបស់វៀតណាម)និងTungXaបានទៅបោះឆ្នោតរបស់ ដែលហៅថាសមាជិកក្រុមប្រឹក្សាប្រជាជនទីក្រុង​ Xan Saនីតិកាលទី១។នេះជាការ រំលាភដ៍ធ្ងន់ធ្ងរលើអធិប-តេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Hoang Saនិង Truong Sa។គណះកម្មាធិការ ព្រំដែនជាតិនៃក្រសួងការបរទេសវៀតណាមបាន អះអាងជាច្រើនលើកច្រើនសារថា វៀតណាមមានភស្តុតាងកតិយុត្តនិងប្រវត្តិ- សាស្រ្តដ៍គ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះទាំង ២ Hoang Saនិង Truong Sa។នាថ្ងៃទី​២៣មិថុនាក្រោយពីភាគីចិនមានសេចក្តីសំរេច បង្កើតរបស់ដែលហៅថា” ទីក្រុង​ Xan Sa  “ថ្នាក់ដឹកនាំទីក្រុង​ Khanh Hoa និងDa Nangរបស់វៀតណាមបានឡើងសំលេងប្រឆាំងជំទាស់សេចក្តីសំរេចដ៍ខុសឆ្គងនិង ខុសច្បាប់នេះ។ទង្វើនេះគឺដើរផ្ទុយទៅនឹងការថ្លែងមតិរបស់អ្នកនាំពាគ្យក្រសួង ការបរទេសចិនHong Lui នា នាថ្ងៃទី២០កក្កដាថាចិនត្រៀមខ្លួនជាស្រេចជាមួយ បណ្តាប្រទេសអាស៊ានអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិសំរាប់ភាគីនានា នៅសមុទ្រខាងកើត(DOC) ប្រកបដោយប្រសិទ្ឋភាពនិងស្រាវជ្រាវក្រមប្រតិបត្តិ (COC)នៃបញ្ហាសមុទ្រខាងកើតទៀតផង៕