VOV WorldVOV World
វៀតណាមប្រញាប់ប្រញាល់ជួយឧបត្ថម្ភពលរដ្ឋត្រូវជាប់គាំងនៅនេប៉ាល់
01/05/2015 07:44
(VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៩និង៣០ មេសា ក្រុមការងារពិសេសនៃ ស្ថានទូតវៀតណាម ប្រចាំនៅឥណ្ឌា (ទទួលបន្ទុកនេប៉ាល់និងប៊ូតាន)
វៀតណាមប្រញាប់ប្រញាល់ជួយឧបត្ថម្ភពលរដ្ឋត្រូវជាប់គាំងនៅនេប៉ាល់
នេប៉ាល់កំពុងជំនះពុះពារនូវផលវិបាកនៃការរញ្ញួយដី (រូបថតៈ chinhphu.vn) (VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៩និង៣០មេសា ក្រុមការងារពិសេសនៃ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា (ទទួលបន្ទុកនេប៉ាល់និងប៊ូតាន) បានមាន ជំនួបធ្វើការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅនេប៉ាល់និងមជ្ឈមណ្ឌលដោះស្រាយ វិបត្តិរបស់ឥណ្ឌានៅ Kathmandu ។ ក្នុងជំនួបធ្វើការ ក្រុមការងារពិសេសរបស់ វៀតណាម បានស្នើរភាគីឥណ្ឌា បន្តការជួយឧបត្ថម្ភសម្រាប់ពលរដ្ឋវៀតណាម ដែលកំពុងជួបប្រទះនឹងការលំបាក់នៅទីនោះ។ ក្រុមការងារនេះ ក៏បានសហការ ជាមួយក្រុមហ៊ុនធានារ៉ាប់រង AIG បង្កើតផែនការ បញ្ចូនពលរដ្ឋវៀតណាម ចាក ចេញពីនេប៉ាល់ត្រឡប់មកវៀតណាមយ៉ាងឆាប់បំផុត។ នាបច្ចុប្បន្ន ក្រុមការងារ ពិសេសរបស់ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា កំពុងសកម្មស្វែងរកវិធានការ ទាក់ទងជាមួយក្រុមពលរដ្ឋដែលមិនទាន់ដឹងព័ត៌មាន ដើម្បីអាចផ្សារភ្ជាប់​និង ធានាសន្តិសុខ សុវត្ថភាពសម្រាប់ក្រុមពលរដ្ឋនេះ៕

More