វៀតណាមអនុវត្តវិធានការជាច្រើនដើម្បីតស៊ូទប់ស្កាត់ព័ត៌មានខុសឆ្គង
20/04/2015 08:26
Vovworld-វិធានការជាច្រើនដើម្បីតស៊ូទប់ស្កាត់ព័ត៌មាន ខុសឆ្គង។ នោះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន

វៀតណាមអនុវត្តវិធានការជាច្រើនដើម្បីតស៊ូទប់ស្កាត់ព័ត៌មានខុសឆ្គង (VOV) Vovworld-វិធានការជាច្រើនដើម្បីតស៊ូទប់ស្កាត់ព័ត៌មានខុសឆ្គង។ នោះជាការ អះអាងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Nguyen Bac Son ក្នុងនាទីប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយសំនួរ នាថ្ងៃទី១៩មេសា។ លោករដ្ឋមន្ត្រី Nguyen Bac Son បានឲ្យដឹងថា ដល់ឥឡូវនេះក្រសួងព័ត៌មាននិងផ្សព្វផ្សាយបាន ធ្វើសេនាធិការសំរាប់រដ្ឋាភិបាលផ្សព្វផ្សាយការកំណត់អំពីការប្រឆាំងសារសំរាម និងកំពុងសកម្មសុក្រិតឯកសារណែនាំនានា។ នាពេលកន្លងមក ក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានចេញផ្សាយសារាចរណ៍លេខ៨២ នាថ្ងៃទី២៤ធ្នូឆ្នាំ២០១៤ស្ដីពី ការទប់ស្កាត់សារសំរាមសារបោកប្រាសនិងបង្កើនការគ្រប់គ្រងព័ត៌មានលើ បណ្ដាញ Internet ជាដើម។ ផ្តោតទៅលើតួនាទីរបស់សារព័ត៌មានក្នុងការតស៊ូជាមួយព័ត៌មានខុសឆ្គង លោក Nguyen Bac Son បានចាត់ទុកថា នាពេលកន្លងទៅសារព័ត៌មានធ្វើបានល្អ ភារកិច្ចក្នុងការតស៊ូប្រឆាំងនឹងទស្សនៈប្រឆាំងរបស់អនុភាពអមិត្ត។ ការបញ្ជូន ព័ត៌មានជាផ្លូវការនិងព័ត៌មានប្រឆាំងត្រូវបានអនុវត្តទាន់ពេលវេលានិងពេញលេញ៕
Related




