វៀតណាមសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងមេរោគ Nipah
30/01/2026 07:21
(VOVWORLD) - នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសនារសៀលថ្ងៃទី២៩ ខែមករា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហ្វាម ធូ ហាំង បានឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទងនឹងកិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងមេរោគ Nipah។

លោកស្រី ហ្វាម ធូ ហាំងបានឲ្យដឹងថា រហូតមកដល់ពេលនេះ វៀតណាមមិនទាន់បានកត់ត្រាករណីណាមួយរងជំងឺដែលបង្កឡើងដោយមេរោគ Nipah នៅឡើយទេ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជាមួយសហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺដ៏គ្រោះថ្នាក់នេះ។ អ្នកនាំពាក្យក្រសួងការបរទេស លោក ស្រី ហ្វាម ធូហាំង (រូបថត៖ ក្រសួងការបរទេស) “ដើម្បីឆ្លើយតបទៅ នឹងការផ្ទុះឡើងជំងឺរាតត្បាតនេះ ស្ថាប័នមានសមត្ថកិច្ច វៀត ណាមកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាននានា ដើម្បីពង្រឹងការឃ្លាំមើល និងបង្ការជំងឺនៅតាមច្រកព្រំដែន មណ្ឌលសុខភាព និងនៅក្នុងសហគមន៍; ហើយត្រៀមខ្លួនរួចជាស្រេចជាមួយនឹងវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺ។ ស្ថាប័នមានសមត្ថកិច្ចវៀតណាមនឹងបន្តតាមដានយ៉ាងដិតដល់នូវការវិវត្តនៃជំងឺរាតត្បាត ដោយសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក និងប្រទេសនានាជុំវិញពិភពលោក ដើម្បីអនុវត្តវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត”៕
TAG
VOV/VOVworld/វៀតណាម/សហការ/អង្គការសុខភាពពិភពលោក/ប្រយុទ្ធប្រឆាំង/ការផ្ទុះឡើងមេរោគ Nipah
Related





