វៀតណាមស្នើឱ្យអង្គការយូណេស្កូទទួលស្គាល់មណ្ឌលកេរ្តិ៍ដំណែលវិទ្យាអូរកែវ -បាថេជាបេតិកភណ្ឌពិភពលោក
27/01/2026 07:44
(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីលោក ម៉ៃ វ៉ាន់ជីញ បានយល់ព្រមផ្ញើសំណុំឯកសារវិទ្យាសាស្ត្រ "មណ្ឌលកេរដំណែលវិទ្យាអូរកែវ -បាថេ ខេត្តអានយ៉ាង" ទៅកាន់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ដើម្បីស្នើឱ្យទទួលស្គាល់ និងដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះបេតិកភណ្ឌពិភពលោក។

រណ្តៅជីកកកាយនៅអូរកែវ បា ថេ ស្រុកថោយសើន ខេត្តអានយ៉ាង (រូបថត៖ VGP) លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ពិនិត្យឡើងវិញ បង្ហើយនិងចុះហត្ថលេខាលើឯកសារវិទ្យាសាស្ត្រដោយប្រុងប្រយ័ត្ន ដើម្បីផ្ញើទៅកាន់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ស្របតាមបទប្បញ្ញត្តិ ដោយធានាគុណភាពមុនថ្ងៃទី ៣១ ខែមករា។ ផ្តោតលើការលើកកម្ពស់តួនាទី និងឋានៈរបស់វៀតណាមនៅក្នុងយន្តការគ្រប់គ្រងរបស់អង្គការយូណេស្កូ...។ តំបន់បុរាណវិទ្យាអូរកែវ-បាថេ មានផ្ទៃដីអភិរក្សសរុបប្រមាណ ៤៣៣ ហិកតា។ តំបន់នេះ គឺជាស្នាកស្នាមបុរាណដ៏សំខាន់មួយនៃអរិយធម៌អូរកែវ
TAG
VOV/VOVworld/វៀតណាម/អង្គការយូណេស្កូ/ទទួលស្គាល់/មណ្ឌលកេរ្តិ៍ដំណែលវិទ្យា/អូរកែវ/បាថេ/បេតិកភណ្ឌពិភពលោក
Related





