វៀតណាមស្នើឲ្យអ.ស.ប. ចេញផ្សាយបណ្ដាឯកសារជាផ្លូវការប្រឆាំងជំទាស់អំពើរបស់ចិននៅសមុទ្រខាងកើត
04/07/2014 08:32
(VOVworld) – នាថ្ងៃទី ៣ កក្កដា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ អ.ស.ប. បន្តផ្ញើរសំបុត្រដល់អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon សំដៅស្នើឲ្យចេញ ផ្សាយបណ្ដាឯកសារ ជាផ្លូវការរបស់មហាសន្និបាតនៃ អ.ស.ប. នីតិកាលទី ៦៨ ដែល លើកច្បាស់លាស់អំពីទស្សនៈរបស់វៀតណាមចំពោះការដែល ចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់ក្នុង តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាត សមុទ្ររបស់ វៀតណាម

វៀតណាមស្នើឲ្យអ.ស.ប. យចេញផ្សាយបណ្ដាឯកសារជាផ្លូវការប្រឆាំងជំទាស់អំពើរបស់ចិន នៅសមុទ្រខាងកើត (Image: VNA) (VOVworld) – នាថ្ងៃទី ៣ កក្កដា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ.ស.ប. បន្តផ្ញើរសំបុត្រដល់អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon សំដៅស្នើ ឲ្យចេញ ផ្សាយបណ្ដាឯកសារជាផ្លូវការរបស់មហាសន្និបាតនៃ អ.ស.ប. នីតិកាលទី ៦៨ ដែលលើកច្បាស់លាស់អំពីទស្សនៈរបស់វៀតណាមចំពោះ ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់ក្នុងតំបន់ សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាត សមុទ្ររបស់វៀតណាមអះអាងនូវ អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំ កោះ Hoang Sa បដិសេធបណ្ដា ការទាមទាគ្មានមូលដ្ឋានគិត្តិយុត្តនិងប្រវត្តិសាស្ត្ររបស់ចិនអំពីអធិបតេយ្យភាព ចំពោះប្រជុំកោះនេះ។ ឯកសារទី ១ សរសេរថា៖ វៀតណាមប្រឆាំងជំទាស់និង បដិសេធទស្សនៈទាំងឡាយរបស់ចិនដែលត្រូវបាននាំ ចេញក្នុងបណ្ដាឯកសារ និងសំបុត្រ នាថ្ងៃទី ២២ ឧសភា និងថ្ងៃទី ៩ មិថុនា កន្លងមក ដែលត្រូវបានផ្ញើ ដល់អគ្គលេខាធិការ អ.ស.ប.។ វៀតណាមចាត់ទុកថា៖ ចិនបានធ្វើឲ្យភាពតាន តឹងឡើងជណ្តើរនៅសមុទ្រខាងកើតដោយការដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ អំពើខុសច្បាប់ពោលខាងលើបានរំលោភលើច្បាប់អន្តរជាតិជាពិសេសគឺ អនុសញ្ញានៃ អ.ស.ប. អំពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ក្នុងឯកសារទី ២ ក្រសួងការបរទេសវៀតណាមបានអះអាងថា៖ វៀតណាម មិនដែល ទទួលស្គាល់អធិបតេយ្យភាពរបស់ចិនចំពោះប្រជុំកោះ Hoang Sa ព្រមទាំង លើកច្បាស់ថា៖ ចិនបានបំប្លែងប្រវត្តិសាស្ត្រនិងលិខិតរបស់អតីត នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Van Dong ឆ្នាំ ១៩៥៨។ ភាគីវៀតណាម បានសង្កត់ធ្ងន់ថា៖ លិខិតរបស់ អតីតនាយករដ្ឋមន្ត្រី Pham Van Dong ឆ្នាំ ១៩៥៨ មិនផ្តោតទៅលើអធិបតេយ្យភាព ចំពោះប្រជុំកោះ Hoang Sa ឬ Truong Sa នោះទេ។ ក្នុងពេលនេះ វៀតណាមបាននាំចេញដោយចំហរបណ្ដាឯកសារ ប្រវត្តិសាស្ត្រនិងគត្តិយុត្តិដែលអះអាងប្រជុំកោះ Hoang Sa ចំណុះអធិបតេយ្យភាព និងបូរណភាពដែនដីរបស់វៀតណាម៕
Related




