VOV WorldVOV World
វៀតណាមថ្កោលទោសបណ្ដាការវាយប្រហារដោយគ្រាប់បែកនៅទួរគី។
16/05/2013 09:08
VOV-អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi បានលើកច្បាស់ថា​វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លា​បណ្ដាការវាយប្រហារដោយគ្រាប់បែកដែលធ្វើឲ្យមនុស្សយ៉ាងតិចបំផុត៤៥នាក់​ត្រូវស្លាប់និងជាង១០០នាក់ទៀតរងរបួសនេះ។
       VOV-នាថ្ងៃទី១៥ឧសភាឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពី​ប្រតិកម្មរបស់ វៀតណាមចំពោះការវាយប្រហារដោយគ្រាប់បែកនាថ្ងៃទី១១ឧសភានៅទីរួមខេត្ត Reyhanli ទួរគី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi បានលើកច្បាស់ថា​វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លា​បណ្ដាការវាយប្រហារ ដោយគ្រាប់បែកដែលធ្វើឲ្យមនុស្សយ៉ាងតិចបំផុត៤៥នាក់​ត្រូវស្លាប់និងជាង១០០ នាក់ទៀតរងរបួសនេះ។​ វៀតណាមសូមផ្ញើរសេចក្តី​រំលែក​ទុក្ខយ៉ាងជ្រាលជ្រៅ បំផុតចំពោះរដ្ឋាភិបាលទួរគីនិងគ្រួសារជនរងគ្រោះ។​ វៀតណាម​ចាត់ទុកថា​ ជនល្មើសដែលបណ្ដាលឡើងការវាយប្រហារនេះត្រូវបានផ្ដន្ទារទោស​យ៉ាង​ ដាច់ខាត៕

More