VOV WorldVOV World
វៀតណាមត្រូវជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ
07/06/2016 10:19
(VOV)_នាថ្ងៃទី៧ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយលោកស្រី Victoria Kwawa នាយិកាជាតិ ធនាគារពិភពលោក
វៀតណាមត្រូវជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ
វៀតណាមត្រូវជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញហើយតភ្ជាប់ជាមួយការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន           (VOV)_នាថ្ងៃទី៧ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយលោកស្រី Victoria Kwawa នាយិ ការង ធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូពា៍-ប៉ាស៊ីហ្វីក​។​នៅទីនេះ នៅ ទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បា​ន​វាយតំលៃខ្ពស់ចំពោះ របាយការណ៍វៀតណាម នាឆ្នាំ ២០៣៥ដោយធនាគារពិភពលោកប្រចាំនៅវៀតណាម រៀបចំឡើង។ របាយការណ៍នេះជាឯកសារសំខាន់រួម​ចំណែកកំណត់ទិសដៅសំរាប់វៀត ណាម ក្នុងរយៈពេលយូរអង្វែង។ ស្ដីអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ វៀតណាម នាពេលខាងមុខនេះ ​ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan  បានអោយដឹងថា៖ នាខែ​មេសា ឆ្នាំ ២០១៦ រដ្ឋសភាវៀតណាមបានចេញសេចក្ដី សម្រេចចិត្តស្ដីអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ២០១៦-២០២០ តាមនោះ  បានដាក់ចេញគោលដៅជួរ​មុខ​គឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញខ្លាំងការអនុវត្តយុទ្ធសាស្ត្រ រៀបចំខឿនសេដ្ឋ​កិច្ចឡើងវិញ ដោយតភ្ជាប់ជាមួយការផ្លាស់ប្តូរថ្មីរូបសណ្ឋាន កំណើន គោលដៅកំណើនគិតជាមធ្យមគឺ៦,៥ដល់៧%/ឆ្នាំ។           លោកស្រី Victoria Kwawa នាយិការង ធនាគារពិភពលោក អះអាងថា៖​នឹង បន្តយកចិត្តទុកដាក់ គាំទ្រ និងជួយឧបត្ថម្ភវៀតណាមក្នុងដំណើការអនុវត្ត​យុទ្ធ សាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច នាពេលខាងមុខនេះ៕

More