VOV WorldVOV World
វៀតណាមវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ធនាគារពិភពលោក
25/07/2015 08:36
(VOVworld) - នាថ្ងៃទី២៤ កក្កដា នៅទីស្ដីការរដ្ឋាភិ បាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយលោកស្រីVictoria Kwakwa នាយកធានាគារពិភពលោក (WB) ប្រចាំ នៅវៀតណាម។
វៀតណាមវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ធនាគារពិភពលោក
(VOVworld) - នាថ្ងៃទី២៤ កក្កដា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយលោកស្រីVictoria Kwakwa នាយកធានាគារពិភពលោក (WB) ប្រចាំនៅវៀតណាម។នៅទីនេះ លោក Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ WB សំរាប់វៀតណាមនា ពេលកន្លងទៅ។ស្ដីពីបញ្ហាបំណុលសាធារណៈ លោក Nguyen Tan Dung បានអះ អាងថា វៀតណាមប្ដេជ្ញាចិត្តគ្រប់គ្រងបំណុលសាធារ ណៈក្នុងគ្របខ័ណ្ឌដែលបាន អនុញ្ញត្តិ។ស្ដីពីការងារកែទម្រង់អង្គភាពអាជីវកម្មរដ្ឋ លោកនាយករដ្ឋមន្រ្តីបានឲ្យ ដឹងថា រដ្ឋាភិបាលវៀតណាមកំពុងបញ្ជាណែនាំយ៉ាង សកម្មដើម្បីជំរុញខ្លាំងល្បឿន និងលើកកំពស់គុណភាពភាគហ៊ុនភាវូបនីយកម្ម។លោក Nguyen Tan Dung មាន គោលបំណងថា វៀតណាមបន្តទទួលបាន ប្រភពទុនកម្ចីអាទិភាពដែលលៃទុក សំរាប់ប្រទេសក្រីក្រនិងអភិវឌ្ឍន៍យឺតយ៉ាវ របស់ WB (IDA)។ រីឯលោកស្រី Victoria Kwakwa បានឲ្យដឹងថា WB ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាម អំពីប្រភពទុនជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ (ODA) ប្រភពទុន IDA ដើម្បីជួយ ឧបត្ថម្ភថវិការ ព្រមទាំងសហប្រតិបតិ្តការនិងជួយឧបត្ថម្ភវៀតណាមរៀបចំរចនា សម្ព័ន្ធផ្នែកកសិកម្មឡើងវិញទៀតផង៕

More