VOV WorldVOV World
វៀតណាមយកចិត្តទុកដាក់វេទិកាសន្ទនាShangri-la និងសកម្មចូលរួមមតិនៅវេទិការ
18/04/2015 08:31
(VOVworld)- វៀតណាមយកចិត្តទុកដាក់វេទិកា សន្ទនាShangri-laនិងសកម្មចូលរួមមតិនៅវេទិការ។ នេះជាកាអះអាងរបស់ឧត្តមសេនីយ៍ឯក Nguyen Chi Vinh
វៀតណាមយកចិត្តទុកដាក់វេទិកាសន្ទនាShangri-la និងសកម្មចូលរួមមតិនៅវេទិការ
ឧត្តមសេនីយ៍ឯក Nguyen Chi Vinhជួបសន្ទនាជាមួយបណ្ឌិត Tim Hux Ley (VOVworld)- វៀតណាមយកចិត្តទុកដាក់វេទិកាសន្ទនាSangri-laនិងសកម្មចូលរួម មតិនៅវេទិការ។ នេះជាកាអះអាងរបស់ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាថ្ងៃទី១៧មេសាក្នុងការជួប សន្ទនា ជាមួយបណ្ឌិត Tim Hux Ley នាយកវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្ត អន្តរជាតិ តំបន់អាស៊ី។ លោក Nguyen Chi Vinh បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ សឹង្ហបុរី បានរៀបចំការទទួលយ៉ាងរួសរាយរាក់ទាក់ និងបង្កលក្ខណៈ ងាយស្រួល ដើម្បីវៀតណាម បង្ហាញទស្សនរបស់ខ្លួន ពេលដែលចូលរួមវេទិកា សន្ទនា Shangri-laនឹងមានបំណងថា វេទិការសន្ទនាSangri-laនៅសឹង្ហបុរីនាពេល ខាងមុខ នឹង បន្តជាទីតាំងដើម្បីប្រទេសនីមួយៗបញ្ចេញទស្សនរបស់ខ្លួន។ លោក Nguyen Chi Vinh ឲ្យដឹងថា វៀតណាមទទួលបានសេចក្តីអញ្ជើញចូលរួមវេទិកា នាចុងខែឧសភា នេះ​ព្រមទាំងនឹងមានការរួមចំណែកយ៉ាងសកម្មចូលក្នុងរបៀប វារៈនៃវេទិការនេះ ផងដែរ៕