VOV WorldVOV World
វីដេអ៊ូរទី ២ ស្តីអំពីចំណាប់ខ្មាំងជាជនជប៉ុនក្នុងបាកដៃរបស់ IS
28/01/2015 08:57
(VOVworld) – ទីភ្នាក់ងារសារព័ត៌មានរបស់ជប៉ុន Kyodo បានឲ្យដឹងថា៖ នាថ្ងៃទី ២៧ មករា វីដេអ៊ូរថ្មីមួយទៀតអំពី ចំណាប់ខ្មាំងជាពលរដ្ឋជប៉ុន អ្នកកាសែត Kenji Goto ដែល អង្គការភេវរកម្ម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) កំពុងចាប់ ឃុំខ្លូន បានផ្សាយលើ បណ្តាញ internet។
វីដេអ៊ូរទី ២ ស្តីអំពីចំណាប់ខ្មាំងជាជនជប៉ុនក្នុងបាកដៃរបស់ IS
វីដេអ៊ូរទី ២ ស្តីអំពីចំណាប់ខ្មាំងជាជនជប៉ុនក្នុងបាកដៃរបស់ IS (Image: VNA) (VOVworld) – ទីភ្នាក់ងារសារព័ត៌មានរបស់ជប៉ុន Kyodo បានឲ្យដឹងថា៖ នាថ្ងៃទី ២៧ មករា វីដេអ៊ូរថ្មីមួយទៀតអំពីចំណាប់ខ្មាំងជាពលរដ្ឋជប៉ុន អ្នកកាសែត Kenji Goto ដែលអង្គការភេវរកម្ម “រដ្ឋឥស្លាមស្វ័យប្រកាស”  (IS) កំពុងចាប់ឃុំខ្លូនបាន ផ្សាយលើ បណ្តាញ internet។ ក្នុងវីដេអ៊ូរនេះ អ្នកកាសែត  Kenji Goto កំពុងកាន់ រូបថតរបស់បុរសមួយនាក់ដែលត្រូវបានចាត់ទុកជាអ្នកបើកយន្តហោះជន Jordan អនុសេនីយ៍ទោ Maaz al-Kassasbeh ដែលត្រូវបាន IS ចាប់ចំណាប់ខ្មាំងដែរ។ លោក Goto បានស្នើរឲ្យប្រទេស Jordan ដោះលែងនារីអ៊ីរ៉ាក់ Sajida al-Rishawi  ដែលត្រូវបាន កាត់ទោសដោយបទមានឧបាយកលវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅ Jordan នាឆ្នាំ ២០០៥។ លោក Goto បានឲ្យដឹងថែមទៀតថា៖ នេះគឺជាសារចុង ក្រោយ ព្រមទាំង អំពាវនាវឲ្យរដ្ឋាភិបាលជប៉ុនដាក់សម្ពោធនយោបាយទៅលើ Jordan បុរសនេះបានឲ្យដឹងថា៖ គេមានរយៈពេលតែ ២៤ ម៉ោងដើម្បីរស់នៅ។ នាបច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនកំពុងធ្វើការស៊ើបអង្គេតរឿងហេតុនេះ៕

More