VOV WorldVOV World
វង់ចរចារថ្មីរបស់ក្រុមសន្ទនាស្ដីពីអ៊ុយក្រែនត្រូវបានលុបចោល
31/01/2015 08:43
Vovworld-វង់ចរចារថ្មីរបស់ក្រុមសន្ទនាស្ដីពីអ៊ុយក្រែន គ្រោងដែលនឹង​ប្រព្រឹត្តទៅនាថ្ងៃទី៣០មករានៅទីក្រុង Minsk
វង់ចរចារថ្មីរបស់ក្រុមសន្ទនាស្ដីពីអ៊ុយក្រែនត្រូវបានលុបចោល
វង់ចរចារថ្មីរបស់ក្រុមសន្ទនាស្ដីពីអ៊ុយក្រែនត្រូវបានលុបចោល (Reuters)         Vovworld-វង់ចរចារថ្មីរបស់ក្រុមសន្ទនាស្ដីពីអ៊ុយក្រែនគ្រោងដែលនឹង​ប្រព្រឹត្ត ទៅនាថ្ងៃទី៣០មករានៅទីក្រុង Minsk របស់បេឡារុសរវាងតំណាង​រុស្ស៊ី​អ៊ុយក្រែន និងអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) បានលុប​ចោលដោយសារ Kiev មិនបញ្ជូនតំណាងចូលរួមឡើយ។ ថ្លែងមតិជាមួយ​មជ្ឈដ្ឋាន​អ្នកសារព័ត៌មាន មុនពេលចាកចេញពីទីក្រុង Minsk អ្នកចរចារនៃ​កំលាំង​ប្រឆាំងនៅភាគខាងកើត អ៊ុយក្រែនលោក Denis Pushilin បានឲ្យដឹងថា​ក្រសួងការបរទេសនៃប្រទេសម្ចាស់ផ្ទះ បានរាយការណ៍ជាមយយតំណាងរបស់​រដ្ឋាភិបាលមិនទៅកាន់ទីក្រុង Minsk ឡើយ និងការចរចារត្រូវបានលុបចោល។ ខណៈពេលនោះ អតីតប្រធានាធិបតីអ៊ុយក្រែន លោក Leonid Kuchma បាន​និយាយជាមួយទីភ្នាក់ងារសារព័ត៌មាន Interfax របស់ អ៊ុយក្រែនមុនពេល​កំណត់​ពេលវេលាសំរាប់វង់ចរចារថ្មីថា Kiev ចង់បញ្ជូនលោកទៅ ទីក្រុង Minsk នាថ្ងៃទី​៣មករាដើម្បីចូលរួមការចរចារ៕

More