WB ផ្តល់ប្រាក់ជំនួយចំនួន ២ ពាន់លានដុល្លាអាមេរិកសំរាប់អ៊ុយក្រែនក្នុងឆ្នាំ ២០១៥
13/02/2015 10:20
(VOVworld) – នាថ្ងៃទី ១២ កុម្ភៈ ធនាគារពិភពលោក (WB) បានឲ្យដឹងថា៖ អង្គការនេះត្រៀមខ្លួនជាស្រេចផ្តល់ប្រាក់ ជំនួយចំនួន ២ ពាន់លានដុល្លាអាមេរិកសំរាប់អ៊ុយក្រែន ក្នុងឆ្នាំ ២០១៥។

WB ផ្តល់ប្រាក់ជំនួយចំនួន ២ ពាន់លានដុល្លាអាមេរិកសំរាប់អ៊ុយក្រែនក្នុងឆ្នាំ ២០១៥ (Image: VNA) (VOVworld) – នាថ្ងៃទី ១២ កុម្ភៈ ធនាគារពិភពលោក (WB) បានឲ្យដឹងថា៖ អង្គការនេះត្រៀមខ្លួនជាស្រេចផ្តល់ប្រាក់ជំនួយចំនួន ២ ពាន់លានដុល្លា អាមេរិកសំរាប់ អ៊ុយក្រែនក្នុងឆ្នាំ ២០១៥។ នេះគឺជាផ្នែកមួយក្នុងកម្មវិធីផ្តល់ ជំនយដោយទ្រង់ទ្រាយធំ សំរាប់អ៊ុយក្រែនដែលមានតំលៃសរុបចំនួន ២៧ ពាន់លានដុល្លាអាមេរិករបស់ WB សហភាពអឺរ៉ុប (EU) និងបណ្ដាដៃគូផ្សេងៗ ទៀត។ ប្រធាន WB លោក Jim Yong Kim បានសង្ឃឹមថា៖ កិច្ចព្រមព្រៀងទីក្រុង Minsk ដែលទើបនឹងទទួលបាននិងកិច្ចព្រមព្រៀងរបស់មូលនិធិរូបីយវត្ថុ អន្តរជាតិ (IMF) ចំពោះអ៊ុយក្រែននឹងជួយបត្ថម្ភប្រទេសន អឹរ៉ុបខាងកើតនេះ អភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ស្ថិរភាពដើម្បីនាំមកនូវផលប្រយោជន៍សំរាប់ប្រជាជន នៅទីនេះ៕
Related




