VOV WorldVOV World
WEF នឹងសហការបង្កើនផ្សព្វផ្សាយរូបភាពវៀតណាម
22/07/2015 11:24
Vovworld-នាថ្ងៃទី២២កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ
WEF នឹងសហការបង្កើនផ្សព្វផ្សាយរូបភាពវៀតណាម
WEF នឹងសហការបង្កើនផ្សព្វផ្សាយរូបភាពវៀតណាម (VNP)         Vovworld-នាថ្ងៃទី២២កក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយនាយកគ្រប់គ្រងវេទិការសេដ្ឋកិច្ចពិភពលោក (WEF) Philipp Rosler ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរ WEF សកម្មសហប្រតិបត្តិការជាមួយវៀតណាមក្នុងការ ផ្សព្វផ្សាយរូបភាពប្រទេសជាតិ​ជំរុញសម្ព័ន្ធក្រុមហ៊ុនធំៗបង្កើនការវិនិយោគចូលមក វៀតណាមក្នុងនោះមានកិច្ចសហការរៀបចំសន្និសីទ WEF-មេគង្គឆ្នាំ២០១៦និង ផ្លាស់ប្តូរអំពីលទ្ធភាពរៀបចំសន្និសីទ WEF អាស៊ីបូព៌ានៅវៀតណាមនាពេលខាង មុខ។ នាយកគ្រប់គ្រងវេទិការ WEF Philipp Rosler បានអះអាងថា WEF នឹងសហការ ស្អិតរមូតជាមួយវៀតណាមបង្កើនការផ្សព្វផ្សាយរូបភាពវៀតណាមនៅសន្និសីទ របស់ WEF ក្នុងនោះមានការរៀបចំសន្និសីទ WEF-មេគង្គនាឆ្នាំ២០១៦ មានបំណង វៀតណាមពិនិត្យសកម្មលទ្ធភាពទទួលរៀបចំសន្និសីទ WEF អាស៊ិបូព៌ាក្នុងប៉ុន្មាន ឆ្នាំខាងមុខ៕