យកចិត្តទុកដាក់ដល់ការងារអភិវឌ្ឍន៍បក្ខជនគឺជាជនរួមជាតិភាគតិច
04/07/2014 08:27
(VOVworld) – នាថ្ងៃទី ៣ កក្កដា សមាជិកការិយាល័យ នយោបាយនិងជាប្រធាន គណៈកម្មាធិការមជ្ឈឹមលោក To Huy Rua បានជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Tuyen Quang (ភាគខាងជើងវៀតណាម) អំពីលទ្ធផលនៃ ការអនវុត្ត ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារ ប្រទេសសន្តិសុខ កសាងបក្សប្រព័ន្ធ នយោបាយនិងការងារ ចាត់តាំងកម្មាភិបាល។

យកចិត្តទុកដាក់ដល់ការងារអភិវឌ្ឍន៍បក្ខជនគឺជាជនរួមជាតិភាគតិច (Image: VOV) (VOVworld) – នាថ្ងៃទី ៣ កក្កដា សមាជិកការិយាល័យនយោបាយនិងជាប្រធាន គណៈកម្មាធិការមជ្ឈឹមលោក To Huy Rua បានជួបធ្វើការជាមួយគណៈកម្មាធិការ បក្សខេត្ត Tuyen Quang (ភាគខាងជើងវៀតណាម) អំពីលទ្ធផលនៃការអនវុត្ត ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារប្រទេសសន្តិសុខ កសាងបក្សប្រព័ន្ធ នយោបាយនិងការងារចាត់តាំងកម្មាភិបាល។ ថ្លែងមតិក្នុងជំនួបធ្វើការ លោក To Huy Rua បានវាយតំលៃខ្ពស់ចំពោះបណ្ដាលទ្ធផលដែលខេត្ត Tuyen Quang ទទួល បាន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងវិធានការសម្រេចគោលដៅរបស់សេចក្តី សម្រេចចិត្តរបស់សន្និបាតបក្សភាគខេត្តលើកទី ១៥ ដែលបាននាំចេញ។ លោក To Huy Rua ក៏បានសង្កត់ធ្ងន់ថា៖ ខេត្ត Tuyen Quang ត្រូវមានយន្តការនិងគោល នយោបាយដើម្បី អនុវត្តល្អបណ្ដាគោលដៅដែលបាននាំចេញជាពិសេសគឺការ ងារអភិវឌ្ឍន៍បក្ខជនជា ជនរួមជាតិភាគតិច៕
Related




