នេះគឺជាការវាយតម្លៃរបស់អ្នកជំនាញ Georgy Borey ដែលជាអ្នកអភិវឌ្ឍន៍វិធីសាស្រ្តសម្រាប់ការ​អនុវត្តថវិកាសហព័ន្ធរបស់រុស្ស៊ី តាមរយៈប្រព័ន្ធរតនាគារសហព័ន្ធ ចាប់ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០០០។

លោក Borey បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម ទៅកាន់ប្រទេសរុស្ស៊ីមិនត្រឹមតែពង្រឹងទំនាក់ទំនងមិត្តភាពទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងដាក់ចេញនូវក្របខ័ណ្ឌជាក់ស្តែងសម្រាប់ការបណ្តាក់ទុនរួមគ្នាផងដែរ។ លោកក៏បានបញ្ជាក់ថា តម្លៃពាណិជ្ជកម្មរវាងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) និងវៀតណាមសម្រេចបាន ៨,៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥។ ទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរបានចូលជាធរមានរយៈពេល ១០ ឆ្នាំមកហើយក៏ដោយ ក៏សក្តានុពលមិនទាន់ត្រូវបាន​ពង្រីកយ៉ាង​ពេញលេញ​នៅឡើយទេ។ លោកបានសង្កត់ធ្ងន់ជាពិសេសលើឧស្សាហកម្មគីមីឥន្ធនៈ ដោយចាត់ទុកនេះជាវិស័យដែលសក្តានុពលត្រូវបានទាញយកមួយ​ផ្នែក​តូច​តែ​​ប៉ុណ្ណោះ។

អ្នកជំនាញ Georgy Borey បាន​ចង្អុលបង្ហាញថា ឧស្សាហកម្មគីមីឥន្ធនៈនាំមកនូវតម្លៃបន្ថែមខ្ពស់ជាងច្រើន​ដងបើធៀបនឹង​​ប្រេងឆៅ។ បច្ចុប្បន្ន វៀតណាមនាំចូលផលិតផល​គីមីឥន្ធនៈមួយផ្នែកធំ។ ការធ្វើមូលដ្ឋានីយកម្មផលិតកម្មជាមួយបច្ចេកវិទ្យារបស់​រុស្ស៊ីនឹងជួយ​កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងធានាសន្តិសុខសេដ្ឋកិច្ច៕​