VOV WorldVOV World
ទិវាសុខភាពក្នុងប្រជាជនទាំងមូល៖ដើម្បីប្រទេសវៀតណាមមួយដែលមានសុខភាពល្អ
07/04/2026 11:40
[VOVWORLD] - ថ្ងៃទី ៧ ខែមេសានេះ គឺជាទិវាសុខភាពពិភពលោក និងក៏ជាទិវាសុខភាពក្នុងប្រជាជនទាំងមូលផងដែរ។ នៅឆ្នាំនេះ ទិវាសុខភាពក្នុងប្រជាជនទាំងមូលលើកដំបូងត្រូវបានក្រសួងសុខាភិបាលប្រកាសដោយមានប្រធានបទ៖ "ការបង្ការជំងឺប្រកបដោយប្រសិទ្ធភាព - ដើម្បីប្រទេសវៀតណាមដែលមានសុខភាពល្អ"។
ទិវាសុខភាពក្នុងប្រជាជនទាំងមូល៖ដើម្បីប្រទេសវៀតណាមមួយដែលមានសុខភាពល្អ
Дао Хонг Лан выступает на мероприятии. Фото: VOV លោកស្រី ដាវ ហុងឡាន សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងសុន្ទរកថាបើកពិធី (រូបថត៖ VOV) នេះមិនមែនគ្រាន់តែជាសកម្មភាពមានលក្ខណៈធ្វើចលនាប៉ុណ្ណោះទេ ថែមទាំងជាទិសដៅយុទ្ធសាស្ត្រដែលផ្លាស់ប្តូរយ៉ាងខ្លាំងពីគំនិតនៃការព្យាបាលជំងឺជាចម្បងទៅជាការបង្ការជំងឺទាំង  ដោយដាក់សុខភាពប្រជាជននៅចំកណ្តាលនៃគោលនយោបាយអភិវឌ្ឍន៍របស់ប្រទេសជាតិទាំងអស់។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដាវ ហុង ឡាន បានថ្លែងថា៖ “ជាមួយនឹងជីវភាពដ៏មមាញឹកនិងពោរពេញដោយសម្ពាធ ប៉ុន្តែយើងទាំងអស់គ្នាគួរចំណាយពេលវេលាបន្ថែមទៀតដើម្បីថែរក្សា និងការពារសុខភាពរបស់ខ្លួន។ បំពាក់ចំណេះដឹងដើម្បីការពារជំងឺជាមុន។ ចូរយើងចាត់ទុកការហាត់ប្រាណ និងកីឡាជាប្រចាំជាតម្រូវការដែលជំរុញដោយខ្លួនឯង ជាទម្លាប់ប្រចាំថ្ងៃ។ រាងកាយដែលមានសុខភាពល្អគឺជាខែលដ៏រឹងមាំប្រឆាំងនឹងជំងឺទាំងអស់។ ចូរយើងអនុវត្តរបៀបរស់នៅបែបវិទ្យាសាស្ត្រ និងស៊ីវិល័យ ជាមួយនឹងអាហារូបត្ថម្ភត្រឹមត្រូវ ធានាសុវត្ថិភាពចំណីអាហារ ញ៉ាំអាហារស្អាត ផឹកស្អាត និងរស់នៅក្នុងបរិស្ថានស្អាត លុបបំបាត់ទម្លាប់ដែលបង្កគ្រោះថ្នាក់ដូចជាការជក់បារី ការប្រើប្រាស់គ្រឿងស្រវឹង និងសារធាតុផ្សេងទៀតដែលបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស។ ចូរយើងការពារបរិស្ថានជុំវិញខ្លួនរបស់យើង ដើម្បីបង្កើតកន្លែងរស់នៅបៃតង ស្អាត និងមានសុខភាពល្អ”។ ឆ្នាំនេះ ថ្ងៃទី ៧ ខែមេសា ក៏ជាគម្រប់លើកទី ២៦ ដែលលោកនាយករដ្ឋមន្ត្រីចុះហត្ថលេខាលើសេចក្តីសម្រេចកំណត់វជា "ទិវាបរិច្ចាគឈាមស្ម័គ្រចិត្តជាតិ" (៧ មេសា ២០០០- ៧ មេសា ២០២៦)៕
TAG
VOV/VOVWORLD/ទិវាសុខភាព/ប្រជាជនទាំងមូល/ប្រទេសវៀតណាម/សុខភាពល្អ

More