វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងសិក្ខាសាលាអន្តរជាតិស្តីពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ
12/04/2026 10:47
[VOVWORLD] - សិក្ខាសាលាអន្តរជាតិស្តីពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ទើបតែត្រូវបានប្រព្រឹត្តទៅនៅទីក្រុងវីយែន ប្រទេសអូទ្រីស ដោយមានការចូលរួមពីតំណាងមកពីប្រទេសជាច្រើន ក្នុងនោះមានវៀតណាម អង្គការអន្តរជាតិ និងអ្នកជំនាញផងដែរ។

anh_ban_quyen_18-_viet_nam_anh_1.jpg ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសអូទ្រីស លោក វូ ឡេ ថៃ ហ័ង ថ្លែងសុន្ទរកថានៅក្នុងសន្និសីទ (រូបថត៖ VOV-Praha) ព្រឹត្តិការណ៍នេះត្រូវបានប្រតិភូនៃបណ្តាប្រទេស អូទ្រីស កាហ្សាក់ស្ថាន និងស្វីស សហការរៀបចំឡើងសំដៅផ្លាស់ប្តូរទស្សនៈ និងរៀបចំសម្រាប់សន្និសីទពិនិត្យឡើងវិញលើកទី ១១ នៃ NPT ដែលគ្រោងធ្វើនៅចុងខែមេសា ឆ្នាំ ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ថ្លែងនៅក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសអូទ្រីស លោក វ៉ូ ឡេ ថៃហ័ង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាតុល្យភាពរវាងសសរស្តម្ភទាំងបីនៃសន្ធិសញ្ញារួមមាន៖ ការរំសាយសព្វាវុធ ការមិនរីកសាយភាយនិងប្រើប្រាស់ថាមពលនុយក្លេអ៊ែដើម្បីគោលដៅសន្តិភាព។ លោកបានសង្កត់ធ្ងន់ថា គោលការណ៍នៃការឯកភាពគ្នាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ធានាភាពស្របច្បាប់ និងប្រសិទ្ធភាពនៃសិក្ខាសាលា។លោកឯកអគ្គរដ្ឋទូតក៏បានស្នើឱ្យបង្កើនប្រសិទ្ធភាពនៃដំណើរការពិនិត្យឡើងវិញ ការកែលម្អវិធីសាស្រ្តធ្វើការ និងលើកកំពស់ការទទួលខុសត្រូវក្នុងការអនុវត្តការប្តេជ្ញាចិត្ត។ anh_ban_quyen_18-_viet_nam_anh_2.jpg ឯកអគ្គរដ្ឋទូត វូ ឡេ ថៃ ហ័ង អំពាវនាវដល់ប្រទេសចូលរួមសន្និសីទដោយស្មារតីបើកចំហរ បត់បែន និងស្ថាបនា (រូបថត៖ VOV-Praha) ជាពិសេស ក្នុងឋានៈជាប្រធានកិច្ចប្រជុំពិនិត្យឡើងវិញនៃសន្ធិសញ្ញា NPT លើកទី ១១ លោកឯកអគ្គរដ្ឋទូត វូ ឡេ ថៃ ហ័ង បានបញ្ជាក់ពីការត្រៀមខ្លួនរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកទាំងអស់ ដោយលើកកម្ពស់ដំណើរការពិគ្រោះយោបល់ដ៏ទូលំទូលាយ មានតម្លាភាព និងរួមបញ្ចូល ដោយមានបំណងទទួលបានលទ្ធផលវិជ្ជមាន និងរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវតួនាទីរបស់សន្ធិសញ្ញាចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ៕
TAG
VOV/VOVWORLD/វៀតណាម/ចូលរួមចំណែក/សកម្ម/សិក្ខាសាលា/អន្តរជាតិ/សន្ធិសញ្ញា/មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ
Related








