VOV WorldVOV World
ពិធីបិទមហោស្រពផ្សាយសំឡេងទូទាំងប្រទេសលើកទី១៧ – ក្វាងនិញ ២០២៦
14/04/2026 07:07
[VOVWORLD] - នាយប់ថ្ងៃទី ១៣ ខែមេសា នៅខេត្តក្វាងនិញបានប្រព្រឹត្តទៅពិធីបិទមហោស្រពផ្សាយសំឡេងទូទាំងប្រទេស ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមេសា នៅខេត្តក្វាងនិញ។
ពិធីបិទមហោស្រពផ្សាយសំឡេងទូទាំងប្រទេសលើកទី១៧ – ក្វាងនិញ ២០២៦
260414_fm_05_anh_1.jpg លោក ឡេ ក្វឹក មិញ សមាជិកមជ្ឈិមបក្ស និពន្ធនាយកនៃកាសែត ញិនយិន អនុប្រធាននាយកដ្ឋានឃោសនាការ និងចលនាមហាជនមជ្ឈិម និងជាប្រធានសមាគមអ្នកកាសែតវៀតណាមអញ្ជើញប្រគល់រង្វាន់មាសដល់តំណាងអ្នកនិពន្ធ និងក្រុមអ្នកនិពន្ធ(រូបថត៖ ឌឹក អាញ/VOV5) អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន លោក ឡេ ក្វឹក មិញ សមាជិកមជ្ឈិមបក្ស  និពន្ធនាយកនៃកាសែត ញិនយិន អនុប្រធាននាយកដ្ឋានឃោសនាការ និងចលនាមហាជនមជ្ឈិម និងជាប្រធានសមាគមអ្នកកាសែតវៀតណាម; លោក ដូ ទៀន ស៊ី សមាជិកមជ្ឈិមបក្ស  អគ្គនាយកវិទ្យុសំឡេងវៀតណាម អនុប្រធាននាយកដ្ឋានឃោសនាការមជ្ឈិមនិងជាប្រធានគណៈកម្មាធិការដឹកនាំមហោស្រពផ្សាយសំឡេងទូទាំងប្រទេសលើកនេះ។ ដោយវាយតម្លៃខ្ពស់ចំពោះគុណភាពនៃកម្មវិធីដែលចូលរួមក្នុងមហោស្រពឆ្នាំនេះ អ្នកកាសែត ហ្វាម ម៉ាញហ៊ុង អគ្គនាយករងវិទ្យុសំឡេងវៀតណាម និងជាប្រធានគណៈកម្មាធិការរៀបចំមហោស្រពផ្សាយសំឡេងលើកទី ១៧ បានឲ្យដឹងថា ស្នាដៃចូលរួមប្រឡងក្នុងឆ្នាំនេះបានឆ្លុះបញ្ជាំងពីគុណភាពនៃខ្លឹមសារនិងការបង្ហាញគួរឲ្យកត់សម្គាល់។ ប្រការនេះបញ្ជាក់ពីនិន្នាការខ្ជាប់ខ្ជួននៃការផ្សាយរបស់វិទ្យុទំនើប ដោយផ្តោតលើអ្នកស្តាប់ និងបម្រើតម្រូវការព័ត៌មានកាន់តែចម្រុះរបស់សាធារណជន។ ជាពិសេស ទម្រង់ផតខាសបានបង្ហាញពីភាពសម្របខ្លួនយ៉ាងរហ័សទៅនឹងនិន្នាការប្រព័ន្ធផ្សព្វផ្សាយទំនើប និងពហុវេទិកា ដែលរួមចំណែកដល់ការបើកទូលាយសម្រាប់ទស្សនិកជន។ 240414_fm_05_anh_2.jpg ថ្នាក់ដឹកនាំវិទ្យុសំឡេងវៀតណាមថតរូបជាមួយតំណាងអ្នកនិពន្ធ និងក្រុមអ្នកនិពន្ធមកពី VOV5 (រូបថត៖ ឌឹក អាញ/VOV5) លោក ហ្វាម ម៉ាញ់ ហ៊ុង អគ្គនាយករងនៃវិទ្យុសំឡេងវៀតណាម បានសង្កត់ធ្ងន់ថា៖ “អង្គភាពដែលចូលរួមទាំងអស់បានធ្វើការស្រាវជ្រាវ និងរៀបចំយ៉ាងយកចិត្តទុកដាក់ ដោយជ្រើសរើសប្រធានបទសំខាន់ៗ ទាក់ទងនឹងព្រឹត្តិការណ៍ជាតិ  បញ្ហាសង្គមដែលកំពុងមានការយកចិត្តទុកដាក់ពិសេស និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណនៃតំបន់នីមួយៗ។ ប្រធានបទមានភាពសម្បូរបែប និងចម្រុះ ជាមួយនឹងរឿងរ៉ាវដ៏រំជួលចិត្តអំពីជីវភាពនៃការងាររបស់ប្រជាជន ដែលបះដល់បេះដូងអ្នកស្តាប់”។ នៅក្នុងមហោស្រពផ្សាយសំឡេងលើកទី១៧នេះ អ្នកយកព័ត៌មាន និងអ្នកកែសម្រួលមកពីក្រសួងការបរទេស (VOV5) បានឈ្នះពានរង្វាន់ជាច្រើនផងដែរ៕
TAG
VOV/VOVWORLD/ពិធីបិទ/មហោស្រព/ផ្សាយសំឡេង/ទូទាំងប្រទេស/លើកទី១៧/ក្វាងនិញ ២០២៦

More