ដំណើរទស្សនកិច្ចនៅចិនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ដើរតួនាទីកំណត់ទិសដៅក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិន
11/04/2026 08:06
[VOVWORLD] - នៅក្នុងបទសម្ភាសន៍ មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក ហ្វាម ថាញ់ ប៊ិញ បានឲ្យដឹងថា ការយល់ឃើញរួមគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះនឹងដើរតួនាទីជាមគ្គុទ្ទេសក៍យុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅ ចំពោះនិន្នាការអភិវឌ្ឍន៍ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងដំណាក់កាលខាងមុខ។

11.4-am_sang-11-chuyen_tham-anh_1.jpg ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសចិន លោក ហ្វាម ថាញ់ប៊ិញ (រូបថត៖ Trung Kien/VOV-ប៉េកាំង) យោងតាមលោកឯកអគ្គរដ្ឋទូត ហ្វាម ថាញ់ ប៊ិញ ដំណើរទស្សនកិច្ចនេះរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម មានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលជាសកម្មភាពការទូតទ្វេភាគីដ៏សំខាន់បំផុតរវាង បក្សទាំងពីរ និងប្រទេសទាំងពីរ វៀតណាម និងចិន ក្នុងឆ្នាំ ២០២៦។ នេះគឺជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បន្ទាប់ពីវៀតណាមបានរៀបចំរួមជាស្រេច តំណែងថ្នាក់ដឹកនាំរដ្ឋនៅក្នុងសម័យប្រជុំលើកទីមួយនៃរដ្ឋសភានីតិកាលទី១៦; ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បន្ទាប់ពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម; ហើយនេះក៏ជាសកម្មភាពការទូតកម្រិតខ្ពស់ដ៏សំខាន់ បន្ទាប់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងរយៈកន្លងមកនេះ ដែលបានប្រព្រឹត្តទៅក្រោយមួយឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋមកវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង។ ឯកអគ្គរដ្ឋទូត ហ្វាម ថាញ់ប៊ិញ បានសង្កត់ធ្ងន់ថា៖ “រាល់ការយល់ឃើញរួមគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះនឹងដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅក្នុងការកំណត់និន្នាការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងដំណាក់កាលខាងមុខ”។ 11.4-am_sang-11-chuyen_tham-anh_2.jpg ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសចិន លោក ហ្វាម ថាញ់ប៊ិញ ឆ្លើយសំណួរពីអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម (រូបថត៖ Trung Kien/VOV-ប៉េកាំង) លោកឯកអគ្គរដ្ឋទូត ហ្វាម ថាញ់ប៊ិញ ក៏បានជូនព័ត៌មានថា ដោយមានកាលវិភាគការងារដ៏បន្ទាន់ និងមមាញឹក លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម នឹងមានកិច្ចពិភាក្សាដ៏មានសារៈសំខាន់ ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង និងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀតរបស់ចិន ក៏ដូចជាចូលរួមសកម្មភាពច្រើនទៀតក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅចិនផងដែរ៕
TAG
VOV/VOVWORLD/ដំណើរទស្សនកិច្ច/ចិន/លោកអគ្គលេខាបក្ស/ប្រធានរដ្ឋតូ ឡឹម/កំណត់ទិសដៅ/អភិវឌ្ឍន៍/ទំនាក់ទំនង/វៀតណាម/ចិន
Related








