ថ្លែងនៅក្នុងសម័យប្រជុំនោះ ទី អគ្គរដ្ឋទូតលោក ង្វៀន ហៃលីវ អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ពីជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគាំទ្រគោលដៅសកលនៃដំណើរការរំសាយអាណានិគម និងសិទ្ធិមិនអាចកាត់ផ្តាច់បាន ចំពោះការស្វ័យសម្រចរបស់ប្រជាជន ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ វៀតណាមគាំទ្រវិធីសាស្រ្តអអភិក្រមនីមួយៗ ដោយគិតគូរពីកាលៈទេសៈប្រវត្តិសាស្ត្រ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌នៃទឹកដីនីមួយៗ ក៏ដូចជាផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាជន; ជំរុញដំណើរការរំសាយអាណានិគមតាមរយៈមធ្យោបាយសន្តិភាព ការសន្ទនា និងកិច្ចសហប្រតិបត្តិការ។
អគ្គរដ្ឋទូត លោក ង្វៀន ហៃ លីវ បានបញ្ជាក់ថា ដោយមានបទពិសោធន៍ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិមួយដែលធ្លាប់រងទុក្ខវេទនាដោយអាណានិគម និងបានតស៊ូដើម្បីឯករាជ្យភាព វៀតណាមយល់យ៉ាងស៊ីជម្រៅអំពីតម្លៃនៃឯករាជ្យភាព សេរីភាព និងសិទ្ធិស្វ័យសម្រេច; ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនាជាមួយអង្គការសហប្រជាជាតិ គណៈកម្មាធិការពិសេសស្តីពីការរំសាយអាណានិគម រដ្ឋអភិបាលកិច្ច និងភាគីពាក់ព័ន្ធ ដើម្បីសម្រេចបានវឌ្ឍនភាពជាក់ស្តែងលើរបៀបវារៈនៃការរំសាយអាណានិគម៕








