ពិធីប្រារព្ធបានបើកដំណើរសិល្បៈ លើកតម្កើងប្រទេសវៀតណាមពីជម្រៅនៃបេតិកភណ្ឌរបស់ខ្លួន ទៅកាន់លំហជួបប្រាស្រ័យសកល។ អញ្ជើញថ្លែងនៅក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធី ថាញ់ ត្រា បានបញ្ជាក់ថា ប្រជាជាតិនិងប្រជាជននីមួយៗមានបេតិកភណ្ឌពិសេសរៀងៗខ្លួន ប៉ុន្តែនៅពេលដែលត្រូវបានប្រមូលផ្តុំគ្នា នឹងបង្កើតភាពចម្រុះនៃតម្លៃបង្ហាញវប្បធម៌ ធ្វើឲ្យសម្បត្តិអរិយធម៌មនុស្សជាតិកាន់តែសម្បូរជាងទៀត។

“មហោរស្រពគឺសម្រាប់ការជួបជុំគ្នា សម្រាប់ការយោគយល់គ្នាទៅវិញទៅមក ការតភ្ជាប់ រួមគ្នាអភិវឌ្ឍន៍។ ការគោរពនិងអភិរក្សបេតិកភណ្ឌដែលបានបន្សល់ទុក។ ការច្នៃប្រឌិតដើម្បីបង្កើនតម្លៃនៃបេតិកភណ្ឌរបស់ប្រទេសនីមួយៗ និងពិភពលោកទាំងមូល។ ពិធីបុណ្យបង្កើត លំហវប្បធម៌អន្តរជាតិ ដែលពិភពលោកមកកាន់វៀតណាម ហើយវៀតណាមកាន់តែជិតស្និទ្ធនឹងពិភពលោក ដើម្បីតភ្ជាប់វប្បធម៌ ការយល់ពីគ្នាទៅវិញទៅមកកាន់តែប្រសើរ និងលើសពីនេះទៅទៀត រួមគ្នាកសាងពិភពលោកមួយដែលមានសន្តិភាព មនុស្សសាស្ត្រ វិបុលភាព និងអភិវឌ្ឍប្រកបដោយចីរភាព”។

នៅក្នុងពិធីនោះផងដែរ លោក Lazare Eloundou Assomo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូបានសង្កត់ធ្ងន់ថា ពិធីបុណ្យនេះនាំមកឱកាសឱ្យជួបប្រទះដោយផ្ទាល់នូវវប្បធម៌មួយផ្សេងទៀតតាមរយៈតន្ត្រី រឿងរ៉ាវ និងសិប្បកម្ម...។ ក្នុងពេលជាមួយគ្នានេះ លោកបានបញ្ជាក់ថា វប្បធម៌ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម ជាមធ្យោបាយមួយសម្រាប់ប្រជាជាតិនានាស្វែងរកសំឡេងរួម៕