ទួរទេសចរណ៍មិនគួររំលង
06/02/2013 08:01
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០១៣នេះ(បុណ្យតេត)ប្រជា ពលករវៀតណាមម្នាក់ៗត្រូវបានឈប់ សំរាក់រយះ ពេលចំនួន ៩ថ្ងៃទទួលបុណ្យតេតតាមរបៀបរៀងៗខ្លួន។អ្នកខ្លះវិលត្រឡប់ មកជួបជុំជាមួយគ្រួសារវិញនិងអ្នកខ្លះទៅទេសចរណ៍។ឆ្នាំនេះ ក្រៅពីទួរទេសចរណ៍ទៅភាគកណ្តាលវៀតណាមជនជាច្រើននាក់ជ្រើសរើសទួរទេចរណ៍ ទៅដំបន់ប៉ែកខាងជើងរបស់វៀតណាម។
ឆ្នេសមុទ្រ Phu Quoc(រូបថតInternet) Vovworld- ក្នុងបុណ្យចូលឆ្នាំថ្មី២០១៣នេះបណ្តាទួរដែលទាក់ទាញភ្ញៀវទេសចរ ជាច្រើនជាងគេគឺទួរទេចរណ៍ ឆ្នេសមុទ្រ នៅភាគកណ្តាលវៀតណាមដូចជា ឆ្នេ សមុទ្រ Nha Trang Phan Thiet Con Dao និង Phu Quoc។ នៅបុណ្យតេតឆ្នាំនេះ Da Lat ជាទីក្រុងសម្រាក់បំប៉នកាយនៅដំបន់ខ្ពង់រាបវៀតណាមជាកន្លែងមកដល់ ១ក្នុងចំណោមកន្លែងមកដល់ពេញនិយមរបស់ភ្ញៀវទេសចរជាច្រើននាក់។ លោកស្រី Nguyen Thi Nguyenនាយិការងមន្ទីវប្បធម៏កីឡានិងទសេចរណ៍ខេត្ត Lam Dongអោយដឹងថា៖ក្នុងឱកាសនេះបរិមាណភ្ញៀវទេសចរជាពិសេសជនវៀតណាម នៅឯបរទេសមកដល់ ទីក្រុងDa Latកើនឡើងយ៉ាងខ្លាំងក្លា។លោកស្រី ឲ្យដឹងថា៖ “ទីក្រុងDa Lat ទាក់ទាញ ជនវៀតណាមនៅឯបរទេសជាច្រើនកុះករមកទេស ចរណ៍ក្នុងឱកាសនេះថ្នាក់ដឹកនាំខេត្តមានពិធីជួបមុខជាមួយបងប្អូនជនវៀតណាម នៅឯបរទេស។សោភ័ណភាពស្រស់ស្អាតប្រៀបដូចជាឋានសួត៍របស់ Da Lat គឺ ដោយសារត្រូវបានធម្មជាតិផ្តល់ជូនបានជាភ្ញៀជាច្រើនក្នុងប្រទេសមកដល់ទីនេះ ជាពិសេសក្នុងបុណ្យចូលឆ្នាំថ្មីឬនៅរដូវក្តៅ“។ ភ្ញៀវទេសចរបរទេសជាច្រើននាក់ចូលចិត្តទៅទេសចរណ៍ទីក្រុងDa Lat( រូបថតInternet) ជាលើកទី២ដែលមកដល់ ទីក្រុងDa Lat បងStefanជាភ្ញៀវទេសចរអាល្លឺម៉ង១រូបរីក រាយដោយបានគយកន់ផ្កាគ្រប់ប្រភេទដែលរីកស្គុះស្គាយនៅឱកាសបុណ្យតេតនេះ ជាពិសេសទឹកចិត្តស្រឡាញ់កកក្តៅចំពោះភ្ញៀវរបស់ប្រជាជននៅទីនេះ។បងចែក រំលែកថា៖“ ខ្ញុំមានចំណាប់អារម្មណ៍ខ្លាំង ទឹកចិត្តស្រឡាញ់កកក្តៅចំពោះភ្ញៀវ របស់ អ្នក Da Lat ជាពិសេសម្ហូបអាហារ នៅទីនេះគឺមានរសជាតិដ៍ឈ្ងុយឆ្ងាញ់ណាស់។អាកាសធាតុនៅទីនេះគឺបរិសុទ្ឋអស្ចារ្យណាស់។ជីវភាពនារាត្រីគឺអ៊ូអរណាស់ “។ ឆ្នាំនេះបរិមាណភ្ញៀវដែលចុះឈ្មោះចូលរួមទួរទេសចរណ៍នៅដំបន់ប៉ែកខាងជើង របស់វៀតណាមកើនឡើងយ៉ាងខ្លាំងក្លាភ្ញៀវដែលចុះឈ្មោះចូលរួមទួរនេះស្មើ៥០% នៃចំណោមភ្ញៀវរបស់ក្រុមហ៊ុន Vietravel។បងស្រីThu Huong បុគ្គលិក Makertingនៃ ក្រុមហ៊ុនភាគហ៊ុនទេសចរណ៍អន្តរជាតិ Khanh Sinh ទីក្រុងហាណូយអោយដឹងថា៖ចំនួនភ្ញៀវដែលចុះឈ្មោះចូលរួមទួរ Sa Pa និងHa Longបានកើនខ្លាំងប្រៀបនឹងឆ្នាំ ២០១២។តាមបងស្រីថាៈ៖“ ទួរ ទេសចរណ៍ Ha Longឆ្នាំនេះទាក់ទាញភ្ញៀវជាច្រើន កុះករដោយសារ Ha Longទើបនឹងបានបញ្ចូលក្នុងបញ្ជីអច្ឆរិយវត្ថុពិភពលោកចំនួន៧។ភ្ញៀវបរទេស ដែលចូលមកទស្សនាភាគច្រើនមានជនជាតិ អាល្លឺម៉ង់ រុស្ស៊ីអាមេរិកនិង បារាំង។ល។ “។ ចំនួនភ្ញៀវដែលចុះឈ្មោះ ចូលរួមទួរ Sa Pa កើនខ្លាំងប្រៀបនឹងឆ្នាំ២០១២(រូបថតInternet) ក្រៅពីនោះទីក្រុង Sa Pa ដំបន់ដីផ្សេងៗដូចជា Moc Chau( ខេត្តSon La)Pu Luong (ខេត្តThanh Hoa)ឬបឹង Ba Be (ខេត្តBac Can)ក៍ជាកន្លែងទេសចរណ៍ពេញនិយមរបស់ ភ្ញៀវទេសចរណ៍ក្នុង បុណ្យចូលឆ្នាំថ្មី២០១៣នេះដែរ៕
Related








