Kinh Bac -ដើមកំណើតនៃខឿនអារិយធម៌ Dai Viet
04/03/2014 09:00
Bac Ninh(ឬ Kinh Bac )គឺជាតំបន់ដី១មានប្រពៃណី វប្បធម៌ដ៍យូរអង្វែងជាប់ ខែត្រBac Giangនិង ស្រុក Dong Anh ទីក្រុងហាណូយ។ Bac Ninhនៅជាដើមកំណើត នៃខឿន អារិយធម៌ Dai Vietមុននេះទៀតផង។

Vovworld- Bac Ninh គឺស្ថិតនៅកណ្តាលនៃភូមិភាគដីសណ្តរទន្លេ Hong ភាគខាង ជើងវៀតណាម ។នេះជាតំបន់ដីមានទិដ្ឋភាពដ៍ល្អឆើតឆាយមានភាពងាយស្រួល ក្នុង ការដោះដូរសេដ្ឋកិច្ចវប្បធម៏ក៍ដូចជាក្នុងការធ្វើដំណើរ ។Bac Ninh នៅជាស្រុក កំណើតនៃបណ្តាទំនុកចម្រៀងQuan ho(ទំនុកនៃបទចម្រៀងប្រជាប្រិយ៍ )ដែល បានអង្គការវិទ្យាសាស្រ្តអប់រំអង្គការសហប្រជាជាតិ(UNESCO)បញ្ចូលក្នុងបញ្ជីរាយ នាមបេតិកភណ្ឌវប្បធម៌អរូបីរ៍របស់មនុស្សលោក។វត្តវិហារប្រាសាទនិងចេតេយ្យជា ច្រើនដែលបានសាងសង់ឡើងនៅទីនេះក្រោមរបបសក្តិភូមិនានាបានក្លាយទៅជាទី កន្លែងទេសចរណ៍ប្រវត្តិសាស្រ្តដ៍សំខាន់សំរាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី។មកទ ស្សនាកំសាន្តនៅ Bac Ninh ភ្ញៀវទេសចរមិនអាចរំលងវិហារDoដ៍ល្បីឈ្មោះនៅភូមិ Dinh Bang។នេះជាទីតាំងសំរាប់ការសំរាកចុងក្រោយរបស់ស្តេចLyចំនួន៨អង្គ។បណ្តាស្តេចLyបានមានគុណបំណាច់ដ៍ធំសម្បើមក្នុងការបង្កើតរដ្ឋ Dai Viet ដែល បានអភិឌ្ឍន៍ដ៍រុងរឿងកាលពីសតវត្សរ៍ទី១១ដល់ទី១៣។លោក Nguyen Thac Kim កមា្មភិបាលគ្រប់គ្រងមណ្ឌលកេរ្តិ៍តំណែលវិហារDoអោយដឹងថា៖“ រាជកាលបណ្តា ស្តេច Ly បានកសាងខឿនរាជានិយម១ឯកភាពប្រទេសជាតិ១ឯកភាពនិង រដ្ឋអំណាច១ឯកភាព។ពីនោះបណ្តាស្តេច Lyកសាង មូលដ្ឋានសេ្ឋកិច្ចសង្គមវប្បធម៌ ធ្វើជាគ្រឹះស្ថានសំរាប់ខឿនវប្បធម៌និង អារយ្យធម៌ Dai Vietក្រោយនោះ។ បណ្តាស្តេច Lyនៅបង្កើតកងកំលាំងយោធាខ្លាំងមាំមួន១ទៀត។ពេលប្រទេសជាតិមានសន្តិភាព ប្រជាជនធ្វើការបង្កបង្កើនផល។ហ។រីឯមានសង្គ្រាមពូកគេជាទាហាន។អាស្រ័យ អនុវត្តគោលនយោបាយនេះ បណ្តាស្តេច Lyកសាងបានខឿនសេដ្ឋកិច្ចមាំមួនផង និងការពារបាន ដែនដីផង។ “ បុណ្យភូមិ(រូបថតVNA) ខែត្រBac Ninhនៅជាដំបន់១មានភូមិរបរសិប្បកម្មល្បីឈ្មោះនិងភូមិសិល្បះប្រជា ប្រិយ៍ដូចជាភូមិរបរគំនូរDong Hoភូមិចម្រៀងtru Thanh Tuongឬភូមិរបាំតុក្តាទឹក Bui Xa(ស្រុក Thuan Thanh) ។ ជាពិសេសនៅស្រុក ThuanThanhមានសំណង់ស្ថា បត្យកម្មជាច្រើនដែលផ្សាភ្ជាប់ជាមួយនឹងការបង្កើតនិងការអភិវឌ្ឍន៍ពុទ្ឋសាសនានៅ វៀតណាមទៀតផង។នោះជាវត្ត Dauនិងវត្ត But Thap។បងNguyen Huu Nam កម្មាភិបាលវប្បធម៌ស្រុក Thuan Thanhអោយដឹងថា៖“ But Thapជា វត្តចំណាស់ បំផុតនៅ ខែត្រBac Ninh។សំណង់ស្ថាបត្យកម្មចម្លាក់ពិសេសជាច្រើននៅបានថែរក្សា នៅទីនេះ។ក្នុងនោះមានរូបសំណាក់ព្រះម៉ែនិងចេតេយ្យBut Thap។ “ សាលាភូមិDinh Bang ខឿនអារិយធម៌ Kinh Bacនាសព្វថ្ងៃនៅបានបង្ហាញក្នុងប្រពៃណីវប្បធម៌របៀបរស់ របស់ប្រជាជននៅដំបន់ជនបទនិមួយៗមកដល់ទីនេះភ្ញៀវទេសចរបានសង្កេតឃើញ ស្លាកស្នាមប្រវត្តិសាស្រ្តដ៍អង់អាចក្លាហាននៃប្រទេសជាតិវៀតណាម។ហើយពេល ចាកចេញពីទឹកដីនេះនាមដ្ឋានឈ្មោះភូមិសាស្រ្តចារឹកដិតជាប់ក្នុងសន្តានចិត្តជារៀង រហូត៕
Related








