VOV WorldVOV World
មកទស្សនាភូមិរបរBan Phoដំដែក
13/03/2014 02:12
Vovworld-ពីយូរយាណាស់មកហើយ ឃុំ Ban Pho ស្រុក Bac Ha ខេត្ត Lao Cai បានល្បី​ឈ្មោះដោយរបរដំដែក ផាលនង្គ័លរបស់ជនរួមជាតិ Mong។ របរដំដែកឧបករ​ កសិកម្មជាផ្នែកវិសេសដោយឡែកក្នុងវប្បធម៍ប្រពៃណី របស់ជនរួមជាតិ Mong នៅ​ទីនេះ។ នាបច្ចុប្បន្ននៅមានគ្រួសារជាច្រើននៅរក្សា បានរបរនេះ។ ដំណើការ​អភិវឌ្ឍន៍ភូមិរបរប្រពៃណីមិនត្រឹមតែនាំមកនូវអត្ថន័យ ជាក់ស្ដែងគឺបង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលសំរាប់ជនរួមជាតិប៉ុណ្ណោះទេ ថែមទាំងរក្សាអភិរក្សនិងពង្រីកផ្ទាល់នូវតំលៃ​វប្បធម៍ប្រពៃណីដ៏វិសេសវិសាល របស់ជនរួមជាតិ Mong នៅ Ban Pho ទៀតផង។
មកទស្សនាភូមិរបរBan Phoដំដែក
មកទស្សនារបរដំដែកនៅ Ban Pho (VOV)         Vovworld-លើផ្លូវមកទស្សនា Ban Pho ក្នុងប៉ុន្មានថ្ងៃចុងខែកុម្ភៈ ទីណាក៏ខ្ញុំបាន លឺសូរស័ព្ទលាន់​រន្ទឺ​ពីទីប្រជុំជន។ ជួបសំណេះសំណាលជាមួយកម្មាភិបាលឃុំ យើងខ្ញុំបានស្គាល់ថានោះ​ជា​សូរស័ព្ទផ្សាយ​ពីឡដំដែកនានា។        យើងខ្ញបានមកទស្សនាឡដំដែករបស់គ្រួសារលោក Sung A Seng ជនជាតិ Mong ពេលដែលលោកកំពុងដំដែកធ្វើផាលនង្គ័ល។ តាមរយៈ​ការជួបសំណេះ សំណាលជាមួយជាងដំដែកនៅ Ban Pho យើងខ្ញុំបានឃើញថា គ្មានអ្នកណា​ដឹងថារបរដំដែកនៅទីនេះមានកំណើតកាលណាឡើយ ដោយត្រឹមតែដឹងថា នេះជារបរដែល​ជីដូនជីតាបានបន្សល់ទុកមក។ លោក Sung A Seng បានឲ្យដឹងថា៖        “របរដំដែកនេះត្រូវបន្តពីជំនាន់ជីដូនជីតាមក។ ខ្ញុំបានរៀនមុខរបរកាលនៅ តូច ហើយធ្វើតាំងពី​អាយុ​២០ឆ្នាំមកម្លេះ។ គ្រួសារខ្ញុំបានធ្វើផាលនង្គ័លនិងកាំបិត បំរើប្រជាជន។​កាំបិទភាគច្រើនត្រូវបានលក់នៅផ្ទះ។ ពេលខ្លះយកទៅលក់នៅ ផ្សារ។ រីឯផាលនង្គ័លយើងខ្ញុំយកទៅលក់​នៅ​ផ្សារផង ទីរួមខេត្តផ្សេងៗផង។”        លោក Vang Seo Pu ជាងមួយនាក់នៅទីនេះបានឲ្យដឹងថា ផាលនង្គ័លត្រូវ​បាន​ ធ្វើ​ពីលោហធាតុ ចាក់ពុម្ភហើយយកមកឆាបច្រុងសំលៀងទៅជាផាលនង្គ័ល។ ចំណុចពិសេសធ្វើឲ្យផលិតផលដំដែកនៅទីនេះមានគុណភាពខ្ពស់គឺដំណាក់កាល ល្បាយលាយដែកចាក់ពុម្ភ នេះជាឆ្អឹងសំខាន់ធ្វើឲ្យផាលនង្គ័លដែលផលិតនៅ​ទី​នេះអាចប្រើប្រាស់បានយូរជាងបើប្រៀបនឹងកន្លែងផ្សេងៗ។         “មានន័យថាដុំដែកថែបយើងយកទៅកៀបឲ្យក្លាយទៅផែនមួយដើម្បីធ្វើ ដំដែក។ ប្រសិនបើវាមិនក្លាយទៅជាផែនមួយគឺមិនអាចដំដែកក្លាយទៅជាផាល ​នង្គល់​​ល្អ​បានឡើយ។ បន្ទាប់នោះគឺយើងធ្វើដំដែក។ បង្កើតឡើងជាពុម្ភនៃផាល​ នង្គល់។”         បណ្ដាផលិតផលធ្វើឡើងដោយ Ban Pho មានវត្តមាននៅគ្រប់ភូមិឃុំដំបន់​ ព្រៃ​ភ្នំ Lao Cai, Lai Chau, Ha Giang, Yen Bai ជាដើម និងជាឧបករកសិកម្មដ៏មាន​តំលៃដែលជួយឲ្យប្រជាកសិករធ្វើស្រែចម្ការ។ លោក Ma Seo Tinh អតិថិជនមួយ នាក់​បានឲ្យដឹងថា៖          “ខ្ញុំមកទិញកាំបិត។ ប្រើប្រាស់វាទៅព្រៃល្អណាស់។ ខ្ញុំទិញនៅទីនេះច្រើន លើក​ហើយ។ ជាអ្នកក្នុងភូមិដែលស្គាល់ដល់។ ចូលផ្ទះទិញដោយមិនបាច់ទៅផ្សារ ទៀត​ឡើយ។”         នាបច្ចុប្បន្ន ដោយការអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យា ពិសេសគឺក្នុង​វិស័យ គ្រឿងយន្ត មានរោងចក្រផលិតឧបករកសិកម្មជាច្រើន ប៉ុន្តែរបរដំដែកនៅ​ទីនេះ នៅតែអភិវឌ្ឍន៍មិនរងការប្រកួតប្រជែង។ ម៉្យាងទៀត ឃុំរួមជាមួយធនាគារ​នានា​បានបង្កលក្ខណៈដើម្បីគ្រួសារខ្ចីទុនផលិតកម្មរក្សានិងអភិវឌ្ឍន៍ភូមិរបរ​ប្រពៃណី។ លោក Sung Sa Pao ជាងដំដែកមួយនាក់នៅ Ban Pho បានឲ្យដឹង​ថា៖        “ខ្ញុំបានខ្ចីទុនរដ្ឋធ្វើ។ ឡដំដែកនេះខ្ញុំបានធ្វើពីយូរមកហើយ។ ជាមធ្យម​មួយ​ ឆ្នាំ​មានចំណូលពី៧០ដល់៨០លានដុង។ ក្នុងប៉ុន្មានឆ្នាំមុននេះជាមុខសញ្ញាក្រីក្រ​ បាន​ខ្ចី​ទុន​៣០លានដុង។ ឥឡូវនេះយើងផុតពីភាពក្រីក្រហើយ។”        មិនត្រឹមតែប៉ុណ្ណោះទេ ពីការអភិវឌ្ឍន៍របរដំដែកផាលនង្គ័លរួមជាមួយរបរដាំ​ ស្រា​ពោធន៍ពិសេស រូបភាពនារី Mong ក្នុងសម្លៀកបំពាក់ចរបាប់គ្រប់ពណ៌លើ ​ស្រែ​ចម្ការ ទេសភាពព្រៃភ្នំភូមិឃុំស្រស់ស្អាតសាមញ្ញបានបង្កើតចំណាប់អារម្មណ៍​ខ្លាំងចំពោះភ្ញៀវទេសចរណ៍ពេលមកទីនេះ។ Ban Pho បានក្លាយទៅជាកន្លែង​ទេសចរណ៍គួរឲ្យទាក់ទាញ ជនរួមជាតិ Mong បានមានបន្ថែមឱកាសអភិវឌ្ឍន៍ភូមិ​រ បរ​ប្រពៃណីផ្សាភ្ជាប់នឹងការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍៕

More