VOV WorldVOV World
មណ្ឌលអេកូទេសចរណ៍Trang An-ទីមកដល់គួរឲ្យទាក់ទាញ
19/11/2014 09:46
សោភ័ណ្ឌភាព​ល្អឆ់តឆាយរបស់TrangAn ខែត្រ​ Ninh Binh នៅភាគខាងជើងវៀតណាមគឺដោយសារត្រូវបានធម្មជាតិ ប្រទានអោយ។មណ្ឌលអេកូទេសចរណ៍នេះត្រូវបានអង្គការ វប្បធម៌វិទ្យាសាស្រ្តអប់រំអង្គការសហប្រជាជាតិ (UNESCO)បញ្ជូលក្នុងបញ្ជីបេតិភណ្ឌពិភពលោកនិងបានប្រៀបដូចជាសារមន្ទីរ ភូគុម្ភសាស្រ្តនៅកណ្តាលវាល។ជារៀងរាល់ឆ្នាំមណ្ឌល​នេះទទួលបានភ្ញៀវ ទេសចរជាតិនិងអន្តរជាតិចូលទស្សនាមាន​ចំនួនរាប់សែននាក់។
Vovworld-ស្ថិតចម្ងាយពីកណ្តាលទីក្រុងNinh Binh  ប្រមាណ៧គីឡូម៉ែត្រប៉ែកខាងលិច មណ្ឌលអេកូទេសចរណ៍Trang Anដែលលាតសន្ឋឹងលើផ្ទៃទឹក២១៦៨ហិកតាត្រូវបាន បង្កើតគឡើងដោយជ្រលងភ្នំ។ដើម្បីគយគន់រមណីយដ្ឋាននេះមានតែមធ្យោបាយ ចរាចរណ៍នោះគឺជាទូក។ទួរទេសចរណ៍នេះពន្យាពេល៣ម៉ោង។ពីកំពង់ដរTrang An បណ្តាភ្ញៀវទេសចរជិះទូកក្នុងរយះពេល១០នាទីមុនពេលមកដល់ទន្លេតូចព័ទ្ឋជុំវិញ ដោយជួរភ្នំជាច្រើន។បរិយាកាសនៅទីនេះគឺត្រជាក់ត្រជុំ។បងស្រីVu Thi Lu អ្នក​ចែវ ទូក១នាក់ឧទស្សនាមជាមួយយើងខ្ញុំថា៖”យើងនឹងឆ្លងកាត់រូងភ្នំចំនួន៩។ទី១គឺរូងភ្នំ ងងឹត។ទី២គឺ រូងភ្នំងភ្លឺ។បន្ទាប់នោះគឺរូងភ្នំបិតស្រាជាដើម។ទូកនិមួយៗអាចផ្ទុកភ្ញៀវ ទេសចរចំនួន៦នាក់។ការចូលមើលទីនេះភ្ញៀវទេសចរណ៍ត្រូវចំណាយប្រាក់ក្នុងម្នាក់១សែនដុងវៀតណាមដើម្បីទិញសំបុត្រ។   “                            រមណីយដ្ឋានTrang An(រូបថត អិនធឺណែត) រូងភ្នំនៅរមណីយដ្ឋានTrang Anតូចដោយមានអាចុតសិឡាអាថកំបាំង​ដែលមានអាយុ កាលរាប់ពាន់ឆ្នាំមុននេះ។ពេលជិះទូកកាន់តែចូលជ្រៅភ្ញៀវទេសចរណ៍មានចំណាប់ អារម្មណ៍កំពុងចូលជ្រៅក្នុងរូងភ្នំគ្មានទីបញ្ចប់។នៅមណ្ឌលTrang Anនេះរូងភ្នំនានាត្រូវ បានបំបែកគ្នាដោយជ្រលងលិចទឹកដែលឆ្លុះស្រមោលភ្នំនិងដើមឈើ។ទេសភាពគឺ ស្អាតអស្ចារ្យណាស់។ បងស្រីVu Thi Luបន្ថែមទៀតថា៖”នេះជារូងភ្នំបិតស្រា។នៅទី នេះមានជ្រោះទឹក១។អតីតកាលស្តេចDinh Tien Hoang បានប្រើទឹកជ្រោះនេះដើម្បីបិត ស្រាជូនក្រុមទទួលជ័យជំនះ។ស្រាមានរសជាតិឈ្ងុយឆ្ងាញ់ណាស់។នៅទីនេះរូងភ្នំ និមួយមានរឿងព្រេងដោយឡែក។     “ ​​​​​​​​​​​​​​​                     រូបថត អិនធឺណែត នៅមណ្ឌលអេកូទេសចរណ៍Trang Anបណ្តាភ្ញៀវទេសចរអាចបង្អង់ដំណើរនៅវត្តនិង វិហារនានាដើម្បីចូលអុជធូប។បង Hoang Minh Thuy មកពីទីក្រុងហាណូយចែករំលែក ថា៖”  ចំពោះខ្ញុំរមណីយដ្ឋាននេះជាកន្លែងជួបខាងស្មារតី។ពេលមកដល់ម្តងៗខ្ញុំមាន ចំណាប់អារម្មណ៍ស្រឡះចិត្ត។ធម្មជាតិនិងមនុស្សប្រសព្វគ្នា។    “ ក្រៅពីទេសភាពដ៍​ល្អឆើតឆាយនោះមណ្ឌលអេកូទេសចរណ៍នេះនៅជាសារមន្ទី​រ ភូគុម្ភសាស្រ្តនៅកណ្តាលវាល១ទៀតផង។បណ្តាអ្នកស្រាវជ្រាវបានរកឃើញស្លាក ស្នាមវត្ថុបន្សល់ទុកមកដោយមនុស្សសម័យបុរេប្រវត្តិ។លោកNguyen Cao Tan​នាយក រងគណះគ្រប់គ្រងរម្មណីយដ្ឋានTrang An អោយដឹងថា៖” ទេសភាពចម្រុះទាំងនេះ មា​នតំលៃខាង​វប្បធម៌ដ៍ធំណាស់។ការរុករកបុរាណវត្ថុវិទ្យានានាបានអនុញ្ញត្តិឲ្យយើង យល់បានជីវភាពរស់នៅរបស់មនុស្សសម័យបុរេប្រវត្ត។Trang Anមានសោភណ្ឌ ភាពល្អស្អាតដោយឡែក។      “ ក្រោយរយះពេល៣ម៉ោងទៅតស្សនាកំសាន្តទូកបានវិលត្រឡប់មកកំពង់ដរវិញ។ ភ្ញៀវទេសចរជាច្រើននាក់មានបំណងថា៖នឹងបានត្រឡប់មកទីនេះជាថ្មីម្តងទៀត៕

More