VOV WorldVOV World
វត្ត Dau-ដើមកំណើតរបស់ពុទ្ឋសាសនាវៀតណាម។
26/03/2014 07:48
ស្ថិតនៅឃុំ​Thanh Khuongស្រុក Thuan Thanh ខែត្រ BacNinhភាគខាងជើងវៀតណាមមានចម្ងាយពិរដ្ឋធានី ហាណូយប្រមាណ៣០គីឡូម៉ែត្រ វត្ត Dauជាវត្តបុរាណ បំផុតនិងជា ដើមកំណើតរបស់ពុទ្ឋសាសនាវៀតណាម។ សព្វថ្ងៃវាជាទីកន្លែងធម្មយាត្រាដែលទាក់ទាញសាសនិកនិងភ្ញៀវទេសចរវៀតណាម និងវបរទេសជាច្រើនកុះករ។
វត្ត Dau-ដើមកំណើតរបស់ពុទ្ឋសាសនាវៀតណាម។
                                          វត្ត Dauនៅ ខែត្រBacNinhភាគខាងជើងវៀតណាម Vovworld- វត្ត Dauមានឈ្មោះផ្សេងទៀតដូចជា៖ Dien Ung-Phap Van-Thien Dinh និង Co Chau ។វត្ត Dau ត្រូវបានសាងសង់ឡើងនាសតវ​ត្សន៍ទី២ក្រោយគ្រិស្ត សករាជ។វាមានទីតាំងស្ថិតនៅបន្ទាយបុរាណ Luy  Lauហើយត្រូវបានជួសជុល កែលំអរជាច្រើនលើកច្រើនសារ។ការជួសជុលកែលំអរថ្មីនេះត្រូវបានធ្វើឡើងនា សតវ្សន៍ទី១៧ក្រោមរាជកាល បណ្តាស្តេចLe។ដូចជាវត្តនានានៅភាគខាងជើង វៀតណាមវត្ត Dauផុសគំនិតនៃស្ថាបត្យកម្មបូពា៏ប្រទេសប្រពៃណី។ អគារចំនួន ៤ជួរតភ្ជាប់គ្នាមានរាងបួនជ្រុងដែលព័ទ្ឋជុំវិញអ​គារសារវន្តគឺអគារខាងមុខអគារ នៅកណ្តាលនិងអគារខាងក្រោយ។វត្ត Dauក៍ជាទីកន្លែងធ្វើសក្ការះបូជាបណ្តា ទេវតាក្នុងដំបន់តាមទំនៀមទំលាប់ជំនឿរបស់ពុទ្ឋសាសនានៅរាជកាលបណ្តា ស្តេច Le។ហេតុនេះហើយព្រះពុទ្ឋ Man Nuong  ទេពធិតាពពក-ទេពធិតាភ្លៀង-ទេពធិតារន្ទះនិងទេពធិតាពន្លឺក៍ត្រូវបានធ្វើសក្ការះបូជានៅទីនេះផងដែរ។វត្ថុដ៍មានតំលៃដូចជាបន្ទះឈើចម្លាក់ស្តីពីព្រះធម្មរបស់ពុទ្ឋសាសនាឬក្រិត្យស្តេច ចំនួន៦ចុះផ្សាយនៅរាជកាលបណ្តាស្តេចNguyenនៅបានថែរក្សាវត្ត Dauដដែល។នាខែធ្នូឆ្នាំ២០១៣កន្លងទៅវត្ត Dauត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះកេរ្តិ៍ដំណែល ពិសេសថ្នាក់ជាតិ។លោក Tran Dinh Luyen អនុប្រធានអចិន្រ្តៃសមាគមវិទ្យាសាស្រ្ត និង​ប្រវត្តិសាស្រ្តខែត្រ Bac Ninh ចាត់ទុកថា៖“  វត្ត Dau និងវត្ត But Thap សក្តិសម ត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែល ពិសេសថ្នាក់ជាតិ។យើងត្រូវផ្សព្វផ្សាយឲ្យ បានច្រើនថែមទៀតសំរាប់ប្រជាជនយល់បានតំលៃវប្បធម៌និងស្ថាបត្យកម្មនៃ កេរ្តិ៍ដំណែលនេះ។វត្តទាំង២នេះនិងទ្រពសម្បត្តិទាំងឡាយគប្បីអភិរក្សឲ្យនេះ តែបាន។ “                                       ឆ្លងកាត់រយះពេលដ៍យូអង្វែងមក វត្ត Dauនៅជានាមដ្ឋាន១ដែលទាក់ទាញអ្នកធ្វើ ធម្មយាត្រាជាច្រើនកុះករនៅក្នុងនិងក្រៅប្រទេសដែលមកស្វែងយល់ប្រភពដើម របស់ពុទ្ឋសាសនាវៀតណាម។ទីកន្លែងនេះបានក្លាយទៅជាមោទនភាពរបស់អ្នក តំបន់នេះ។លោកស្រី Bui Thi Loiអ្នកតំបន់១រូបចាត់ទុកថា៖“ ខ្ញុំមានមោទនភាព យ៉ាងខ្លាំងអំពីវត្តបុរាណនេះ។នេះជាវត្តបុរាណ១ក្នុងចំណោមវត្តចំណាស់ទីបំផុតនៅ ប្រទេសវៀតណាម។វាជាដើមកំណើតរបស់ពុទ្ឋសាសនានិងជាវត្តស្អាត១ក្នុងចំណោម វត្ត ស្អាតបំផុតនៅតំបន់អាស៊ីអក្នេយ៍។   “                       ចំណែកឯលោក Nguyen Duy  Khoa ប្រធានគណះវប្បធម៌ឃុំThanh Khuong  ស្រុក Thuan Thanh​ខែត្រ​Bac Ninhអោយដឹងថា៖“ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដោយសារ បានកើតធំដឹងក្តីឡើងនៅស្រុកកំណើតរបស់ពុទ្ឋសាសនាវៀតណាម។ទោះបីជាទៅ ទីកន្លែងណាធ្វើការរ​កស៊ីនៅទីកន្លែងណាក្តីប៉ុន្តែអ្នកភូមិជាច្រើននាក់ នៅវិលត្រឡប់ មកចូលរួម​បុណ្យ វត្ត Dauវិញដែលបានរៀបចំឡើងនាថ្ងៃទី៨ខែទី៤តាម​ច័ន្ទគតិជា ប្រចាំឆ្នាំ។ “ នៅភាគខាងជើ​ងវៀតណាមមានពិធីបុណ្យជាច្រើនដែលក្នុង​នោះអ្នកចូលរួមទាំង ឡាយបួងសួងឲ្យមានអាកាសធាតុអំណោយផលការបង្កបង្កើនផលទទួលបានផ្លែផ្កា។បន្ទាប់ពីពិធីសក្ការះនោះគឺនៅមានល្បែងលេងកំសាន្តប្រជាប្រិយ៍និងការប្រកួតកីឡា។នេះត្រូវបានចាត់ទុកជាពិធីបុណ្យពុទ្ឋសាសនាធំបំផុតនៅតំបន់Bac Bo (ភាគខាងជើង វៀតណាម)៕

More