VOV WorldVOV World
ការកសាងជនបទថ្មីតាមរបៀបធ្វើរបស់អតីតយុទ្ឋជន ១រូប។
15/05/2014 08:31
ក្រោយរយះពេល៣ឆ្នាំលាតត្រដាងអនុវត្ត​ កម្ម​វិធីកសាង ជនពតថ្មីនៅខែត្រGia Lai លើតំបន់ខ្ពង់​រាបភាគកណ្តាល វៀតណាម(Tay Nguyen)បានទាក់ទាញការចូលរួមរបស់ ប្រជាជនគ្រប់ស្រទាប់ដែលក្នុងនោះមាន អតីតយុទ្ឋជន ផង។ក្នុងនាទីមនុស្សវៀតណាមពេលនេះយើងខ្ញុំសូមអញ្ជើញលោកអ្នកនាងធ្វើស្គាល់ ជាមួយលោក Nguyen Van Gacអតីតយុទ្ឋជននៅ ភូមិGrang២ឃុំIa Phin ស្រុកChu Prong ជាជនសកម្ម១រូបក្នុងកម្មវិធីកម្ម​វិធីកសាងជនបទថ្មី។
ការកសាងជនបទថ្មីតាមរបៀបធ្វើរបស់អតីតយុទ្ឋជន ១រូប។
Vovworld- Tay Nguyenកំពុងឈានចូលរដូវប្រាំង។ប្រ​ជាកសិករក្នុងតំបន់ ជាប់រវល់ជាមួយការស្រោចស្រពដើមកាហ្វេ។ក្នុងពេលដែលបណ្តាឆ្នាំមុនៗ ប្រ​ជាកសិករត្រូវប្រើប្រាស់ម៉ាស៊ីនបូមប្រើប្រេងម៉ាស៊ូតនោះឆ្នាំនេះពួកគេប្រើ ប្រាស់អគ្គសនីជាតិដែលអនុញ្ញាតកាត់បន្ថយសោរហ៊ុយផលិតកម្មជាច្រើន។ លោកKpuih Hai ជាជនJarai១រូប​នៅ ភូមិGrang២ទទួលបានផលចំណេញពី បណ្តាញអគ្គិសនីជាតិនិងស្ថានីយ៍បញ្ចុះកំលាំងធាតុអគ្គិសនីរបស់ភូមិបណ្តាក់ ទុនដោយលោក Nguyen Van Gacអតីតយុទ្ឋជន១រូប។ សព្វថ្ងៃគ្រួសាររាប់សិបគ្រួក្នុង ភូមិGrang១និង Grang២ត្រូវបានប្រើប្រាស់អគ្គិ សនីដោយសារមាន ស្ថានីយ៍បញ្ចុះកំលាំងធាតុអគ្គិសនីចំនួន២សាងសង់ដោយ លោក Nguyen Van Gac។ លោកKpuih Haiអោយដឹងថា៖“អ្នក ភូមិGrangទាំង២​យើងខ្ញុំមានការដឹងគុណចំពោះលោកលោក  Gac     យ៉ាងច្រើន។ជនរូបនេះ ធ្វើការងារល្អជួយឧបត្ថម្ភអ្នកភូមិជាទុននិងជីគីមី។លោកបានទាញអគ្គិសនីមក បំរើអ្នកភូមិដើម្បីបង្កលក្ខណះងាយស្រួលក្នុងការបង្កបង្កើនផលនិងកែលំអរ ជីវភាពរស់នៅ។“                     រូបថតអិនធឺណែត ចេញពីជួរកងទ័ពនាឆ្នាំ១៩៨៥លោក Nguyen Van Gacបានវិលត្រឡប់មកស្រុក កំណើតQuang Binh (ភាគកណ្តាលវៀតណាម)វិញ។ដោយជួបកាលំបាកខាង សេដ្ឋកិច្ច  គ្រូសារលោកបានទៅកសាងអាជីពនៅស្រុកព្រំដែនChu Prongខែត្រ  Gia Laiជាកន្លែងដែលលោកដាំដើមកាហ្វេលើផ្ទៃដីចំនួន៦០ហិកតាដើមម្រេច ២ហិកតានិងដើមកៅស៊ូ៥ហិកតា។ប្រាក់ចំណូលរបស់គ្រួសារ លោកគិតជាមធ្យម គឺមានប្រមាណ៤ពាន់លានដុងវៀតណាមក្នុង១ឆ្នាំ។ចំពោះលោកGacអត្ថន័យនៃ ការកសាងជនបទថ្មីសាមញ្ញគឺជួយឧបត្ថម្ភគ្នាក្នុង​ការអភិវឌ្ឍន៍ជនបទ។លោកចែករំ លែកថា៖“ ខ្ញុំមានក្តីសប្បាយរីករាយយ៉ាងក្រៃលែងដោយបានជួយឧបត្ថម្ភអ្នកភូមិ តាមស្មរតីស្លឹកល្អជួយគាំពារស្លឹកដាចខ្ញុំមានមោទនភាពយ៉ាងខ្លាំងដោយបានមនុស្ស ជាច្រើននាក់ស្រឡាញ់គោរពរាប់អាន។   “ លោក Mai Khac Tuan អនុប្រធានសមាគមអតីតយុទ្ឋជនស្រុកChu Prongអោយដឹង ថា៖លោកGacជាគំរូ១ក្នុងចំណោម​គំរូដែលបានមានការរួមវិភាគទានជាច្រើនក្នុងការ កសាងជនបទថ្មី។ក្រៅពីការសាងសង់ ស្ថានីយ៍បញ្ចុះកំលាំងធាតុអគ្គិសនីចំនួន២ លោកGacនៅទទួលកូនចៅរបស់បណ្តាអតីតយុទ្ឋជននៅតំបន់ចូលធ្វើ​ការងារនៅ កសិដ្ឋានទៀត​ផង។ លោក Mai Khac Tuan​រៀបរាប់ថា៖“  លោក Nguyen Van Gacជា ប្រធានសាខាសមាគមអតីតយុទ្ឋជនរបស់ ភូមិ Grang២លោកបានបណ្តាក់ទុនសាង សង់ស្ថានីយ៍បញ្ចុះកំលាំងធាតុអគ្គិសនី ចំនួន២និងជួយឧបត្ថម្ភអ្នកភូមិក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចនិង កសាងជនបទថ្មី។  “ ឆ្នាំកន្លងទៅ សមាគមអតីតយុទ្ឋជនស្រុកChu Prongរៃអង្គាសប្រាក់បានជាង៧ពាន់ លានដុងបង់ថ្ងៃធ្វើពលកម្មចំនួន៣ពាន់ថ្ងៃក្នុងការកសាងជនបទថ្មី។ក្រោយសង្រ្គម បណ្តាអតីតយុទ្ឋជនChu Prongបន្តពង្រីកអត្តចរិតដ៍ខ្ពង់ខ្ពស់របស់កងទ័ពអ៊ុំហូនិង រួមវិភាគទានកសាងជនទថ្មីប្រកបដោយប្រសិទ្ឋភាព៕

More